narith
-
ព័ត៌មានជាតិ
ឯកឧត្តម សុខ លូ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេងអញ្ជើញចុះពិនិត្យមើលស្ថានភាពដីនៅតំបន់វាលក្រោម(តំបន់២និងតំបន់៣)ក្នុងភូមិសាស្ត្រចំនួន៣
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង…
Read More » -
ព័ត៌មានជាតិ
ឯកឧត្ដម គួច ចំរើនបានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះអ្នកគ្រប់គ្រងផ្សារលើដែលបានខិតខំរៀបចំកែលម្អសោភ័ណភាព ទាំងក្រៅបរិវេណផ្សារ និងក្នុងផ្សារ ដោយរៀបចំសណ្តាប់ធ្នាប់បានល្អ ហើយការលក់ដូរមានអនាម័យ និងមានគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ទោះបីបច្ចុប្បន្នស្ថានភាពបានល្អប្រសើរហើយក៏ដោយ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាការចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើនាពេលនេះ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងការប្រកបរបរទទួលទានរបស់បងប្អូនអាជីវកររបស់យើង បន្ទាប់ពីដាក់ដំណើរការទីផ្សារឡើងវិញ ព្រោះកន្លងមកទាំងផ្សារលើ ក៏ដូចជាផ្សារនានាត្រូវបានបិទខ្ទប់ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់បងប្អូនអាជីវករទាំងអស់មានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងរកទទួលទានមានបាន។…
Read More » -
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
នារសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហៃ រស្មី ប្រធានលេខាធិការដ្ឋានស្តីទី នៃយុវជនគណបក្សប្រជាជនប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយមបញ្ហាប្រឈមផ្នែកផ្លូវច្បាប់
នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការយល់ដឹងអំពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ នៅសណ្ឋាគារស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោមអធិបតីភាព…
Read More » -
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)
នាព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ព្យែរ បៃយ៉េ (Mr.PIERRE BAILLET) លេខាធិការអចិន្ត្រៃយ៍នៃសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍បូបទឹកឆៅស្ថិតនៅអាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមអមដំណេីរដោយ ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុង លោកប្រធានអង្គភាពរដ្ឋាកទឹកខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍បូបទឹកឆៅស្ថិតនៅអាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការសំណេះសំណាលនិងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម
នាថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម។ ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ហ៊ុន ម៉ាណែត…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែតបានជួបសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សវាគ្មិនជាយុវជនគណបក្សនិងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥
នាថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្ស វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុំ រាត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ចុះដឹកនាំ និងចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី សមាជិកយុវជនគណកប្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ចុះដឹកនាំ និងចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…
Read More »