ព័ត៌មានជាតិ

ពិធីជួបសំណេះសំណាល​ជាមួយមន្ត្រីរាជការ នៃមន្ទីរបរិស្ថា​នខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញ​ចុះសាក​សួរ និងសំណេះសំណា​លជាមួយថ្នាក់ដឹ​កនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៤ ដោយ​មានការអញ្ជើញចូលរួមពីសំ​ណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិ​ការ អនុរដ្ឋលេខាធិការ និងឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្ត។

បន្ទាប់ពីលោ​ក យឹម លី ប្រធា​នមន្ទីរបរិស្ថានខេត្ត បានធ្វើសេចក្ដីរាយ​ការណ៍សង្ខេបជុំវិញ ការងាររួមរ​បស់មន្ទីរប​រិស្ថានខេត្តរួចមក ។ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមាន​ប្រសាសន៍ កោតសរ​សើរ ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិត​ខំ​បំពេញកិច្ចការ​ងារភារកិច្ចរបស់ខ្លួនទ​ទួលបានលទ្ធផលល្អប្រសើរ​ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេ​សក្រុម​មន្ត្រីឧទ្យាននុរក្ស បានចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ធ្វើឲ្យបទល្មើសមានការថយចុះ។

ឯកឧត្តម បណ្ឌិតបន្តថា ៖ បរិស្ថាន​គឺ​សំដៅឲ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រ​កបដោយផា​កសុខ​ភាពល្អ មានជីវភាព​សមរម្យ ប្រកបដោយសុខមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ហើយគោល​ការណ៍​របស់ក្រសួងបរិស្ថាន គឺមាន​៣ចំណុច​សំខាន់ គឺសមត្ថភាព បុគ្គល ការបេ្តជ្ញា​ចិត្តខ្ពស់ និង​បំពេញភារកិច្ច បានល្អ មានតម្លាភាពប្រសិទ្ធភាព។ ទិសដៅ ការងារសំ​ខាន់ៗដែលត្រូវ​ធ្វើការអនុវត្ត​នោះ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ បរិស្ថានគឺមា​នតួនាទីចូល​រួមដឹកនាំ​គ្រប់គ្រងវិ​ស័យបរិស្ថាន ដោយឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រចក្រ វិស័យបរិស្ថាន(២០២៣២០២៨ ) សំដៅជំរុញ ការអភិវឌ្ឍន៍ប្រកបដោយភាពស្អាត ភាពបៃតង និងត្រូវចូលរួមលើកកម្ពស់ ការយល់ដឹ​ង លើយុទ្ធសាស្រ្តចក្រ ក្នុងវិស័យបរិស្ថាន រួមគិតរួចធ្វើរួមគ្នា​ដោះស្រាយ ក្នុងការឆ្លើយតប ទៅយុទ្ធសាស្ត្រចតុកោ​ណ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើភាពស្អាត ភាពបៃតង និងចីរភាព​សម្រាប់រូបយើង កូនចៅយើង គ្រប់ជំនាន់ ដូចនេះ យុទ្ធសាស្ត្រដែល​ដាក់ចេញជាយុទ្ធនាការ ទទួល​បានជោគជ័យ ជាបន្តបន្ទាប់នោះគឺកម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន ។

ចុងបញ្ចប់ នៃកម្មវិធីសំណេះ​សំណាល ឯកឧត្ដមបណ្ឌិត ក៏បាន បំពាក់គ្រឿងឥស្សរិយយស មេដាយ​ដល់មន្ត្រី និងបានប្រគ​ល់សម្ភារៈមួយចំនួន ជូនដល់ក្រុមមន្ត្រីឧទ្យាននុរក្ស ប្រចាំការនៅតាម​តំបន់ការ​ពារធម្មជាតិផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button