ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន​ ផ្តល់ស្ពានបេឡេត៍ ទំហំទទឹង៤.២ម៉ែត្រ បណ្តោយ២១​ម៉ែត ជូនពលរដ្ឋ​នៅតំបន់​ដា​ច់ស្រយាល

(ប៉ៃលិន) លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញ​​ជាអធិបតីក្នុងពិ​ធីបើកការរដ្ឋានសា​ងសង់ស្ពានបេឡេត៍ ចំនួន១កន្លែង ដែល​មានប្រវែង ២១ម៉ែត ទទឹង ៤.២ម៉ែត្រស្ថិតនៅភូមិសួស្ដី ទល់ទៅនឹងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ដោយឃើ​ញនៅចំណុចខាង​លើមានការ​លំបាកឆ្លងកាត់ដោ​យសារស្ពានឈើមា​នការទ្រុតទ្រោម​ខ្លាំង ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេ​ត្តប៉ៃលិន​សម្រេចកសា​ងស្ពានបេឡេ​ត៍ដើម្បីសម្រួល​កា​រធ្វើដំណើរនិងដឹកកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នាពល​រដ្ឋនៅក្នុងមូលដ្ឋានបានរីករាយ​សម្បាយចិត្តយ៉ាងខ្លាំង​ដោយ​អភិបាលខេត្តប៉ៃលិន​បានសាងសង់ស្ពានជូនពួ​កគាត់ដែលកន្លងមក​ពិបាកក្នុងកាត់ឆ្លងកា​ត់ពិសេសដឹកកសិផលតែម្តង។ហើយពលរដ្ឋក៍បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ថ្នាក់ដឹកនាំទាំងអស់ពិសេសលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនដែលតែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអ​ស់មិនថានៅទីក្រុងឬ​នៅតំបន់ជនបទជា​ច់ស្រយាល​ឡើយទី​ណាមានទុក្ខលំ​បាកទី​នោះមាន​វត្តមា​នឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button