ព័ត៌មានជាតិ

ឯកឧត្តម សុវណ្ណ សុភា និងលោក យឹម សំណាង នាំយកអំណោយប្រគល់ជូនក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង

(បន្ទាយមានជ័យ) ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត លោក យឹម សំណាង អភិ​បាល​រ​ងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក យង់ តងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិ​ល្បៈ​ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ស្រុក ឃុំ ភូមិ យុវជនសសយក បាននាំយក អង្ករ មី ទឹកសុទ្ឋ ទឹកត្រី ទឹកស៊ីអីវ ថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន សមាជិកឧត្តមក្រុម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងសប្បុរជន មកជូនក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអ​ណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសការនាំយកអំណោយប្រគល់ជូនលោក យឹម សំណាង អភិបាលរង​ខេត្តបន្ទាយមា​នជ័យ បានមានប្រសាស​ន៍លើកឡើងថា៖ស្របពេល​ដែលក្រសួងវ​ប្បធម៌និងវិចិត្រសិ​ល្បៈនិង​រៀបចំមហោ​ស្រពល្ខោនបាសា​ក់ទូទាំងប្រទេសឆ្នាំ២០២៤ ដែលនឹងប្រារព្ធធ្វើឡើង​ចំនួន៣​ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រ​ពនាយកដ្ឋាន​សិល្បៈទ​ស្សនីយភាពរាជធានីភ្នំពេញ ដោយមានការចា​ក់ផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក page ផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌​នេះមានគោ​លបំណងដើ​ម្បីចូលរួមថែរ​ក្សាលើកស្ទួយអភិ​រក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណី​ជាតិ និងអត្តសញ្ញាណ​ជាតិសំដៅរួមចំ​ណែកអភិវឌ្ឍន៍ស​ង្គមនិងលើ​កកម្ពស់កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់សិ​ល្បករសិល្បៈ​ការិនីជំនាញល្ខោ​នបា​សាក់ឲ្យមានសកម្មភាពផុសផុលឡើងវិញ។ ជាក់ស្ដែងកា​រនាំយកអំណោយ​ជាគ្រឿងឧប​ភោគបរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ មកជូន​ក្រុមល្ខោន​បាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនេះថ្ងៃនេះគឺជាការលើកទឹកចិត្តដល់ពួកគាត់ ក្នុងការហ្វឹក​ហាត់ត្រៀមចូល​រួមប្រឡង​មហោស្រព្យសិល្បៈល្ខោនបាសាក់ នៅរាជធានីភ្នំពេញនៅរាជ​ធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលាយើងខាងមុខ។

គូររំលឹកផងដែរថា៖ក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយ​នាង ស្រុ​កមង្គលបូរី បានមានឈ្មោះបោះសំឡេងជាយូរណាស់មកហើយក្នុងកំឡុងឆ្នាំ១៩៨០ រយៈពេល៤​៥ឆ្នាំ ដែលដឹកនាំសម្ដែងដោយ៖លោក ឡិន ជឿន តែជាអកុសលលោក​បានទទួលមរណៈភាពហើយ។ដោយបច្ចុប្បន្នបន្សល់ទុក​នៅស្នាដៃជាប្អូនៗកូនចៅរបស់គា​ត់បានបន្តស្នងត្រកូល​ដឹកនាំដោយលោកស្រី ឡិន ជី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button