ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ​ ម៉ារ៉ា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង 

 

នាព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម​ អ៊ុំ​ ម៉ារ៉ា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែងចំនួន០១រូប។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីរាជការជាច្រើនរូបទៀត។

 

គួរបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែងចំនួន ០១រូប អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៩៨៧​ អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ក្នុងនោះ៖ តែងតាំងលោក សន វ៉ន់ស៊ីម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលរង នគណៈអភិបាលខេត្តស្ទឹងត្រែង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button