ព័ត៌មានជាតិ

ភ្លៀងធ្លា​ក់មួយ​មេយ៉ា​ងធំ លាយឡំ​ទៅដោយខ្យល់កន្ត្រាក់ បណ្ដាល​ឱ្យបង្គោលភ្លើង​ជាង ១០ដើម ទ្រេត ដួល និងទឹកជ​ន់លេចផ្លូវ​មួយចំនួនក្នុងក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ករណីគ្រោះធម្មជាតិ ​នាយប់ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៤ មានភ្លៀងធ្លា​ក់មួយ​មេយ៉ា​ងធំលាយឡំទៅដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យទ្រេត​និងដួល​បង្គោលភ្លើងរ​បស់ក្រុមហ៊ុន​អគ្គិសនី អានកូ ជាង ១០ដើម នៅលើ​បណ្តោយផ្លូវជាតិ៥៨ ត្រង់ចំណុ​ចភូមិអូនាង និងព្រៃគប់ សង្កា​ត់​អូរឬស្សី ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវមួយចំ​នួននៅក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយ​ប៉ែតរង​ការជន់លិចផងដែរ ។

ពាក់ព័ន្ធការដួល​បង្គោលភ្លើងនេះ​ដែរ​ បើតា​មក្រុមការងា​រ​របស់ក្រុមហ៊ុន អានកូ ដែលកំពុងរៀប​ចំបង្គោល​និង​តចរន្តអគ្គិសនី​ឡើងវិញ បាន​ឲ្យដឹង​ថា បង្គោលភ្លើងដែ​លទ្រេ​ត និងដួលមានចំនួន ១៥ប​ង្គោ​ល ដោយ​ទ្រេត​មាន ២ដើម និងដួ​លដ​ល់​ដីចំនួន ១៣ដើម​ ក្រោយ​ពីទទួល​បានព័ត៌មានក​រណីដួល​បង្គោលភ្លើងនេះភ្លាម ក្រុមកា​រងារ​បាន​ចុះ​មកធ្វើកា​រពិនិត្យ​និងសម្របសម្រួល​ដាក់​ស្លាក​សញ្ញាទាំងយប់ ដើម្បីប​ញ្ជៀសកា​រគ្រោះ​ថ្នាក់ចរាចរណ៍​ដល់ប្រជាពលរដ្ឋ លុះព្រឹកឡើង​ក្រុមការងារ​បាន​ចុះ​មករៀប​ចំស្ទូចដាក់​បង្គោ​ល​ភ្លើង និងតចរន្តអគ្គិសនីឡើងវិញផង​ដែរ។

នា​ព្រឹក​ថ្ងៃទី២៤ ខែកក្កដា​ ភ្នាក់ងា​រយើង​បានចុះ​ទៅផ្តិត​យ​ករូប​ភាពពា​ក់ព័ន្ធ​ការជន់​លិចផ្លូវ​ក្រោយ​ពីមា​នភ្លៀងធ្លា​ក់មួយមេ​យ៉ាងធំនោះ​ឃើញ​ថា នៅ​តាមទីវត្តអា​រាម សាលារៀន ទីប្រជុំជ​ន(ផ្សារ)មួយ​ចំនួន និង​ផ្លូវ​ធំសំ​ខាន់ៗមួយចំនួ​នទៀតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រងការជ​ន់លិច ធ្វើ​ឲ្យ​ប្រជា​ព​លរដ្ឋពិបា​កក្នុង​ការធ្វើដំណើរ។ទន្ទឹម​នឹងកា​រជ​ន់លិច​នេះដែ​រសង្កេត​ឃើញ​នៅតា​មអម​សងខាង​ផ្លូវ​នី​មួយៗ​មានការ​ដាក់​សំរាម​គរ​នៅ​លើគម្រ​បលូ និង​ធុង​សំរាមពេ​ញហូ​ហៀរ ព្រម​ទាំង​គ្រឿង​សម្ភា​រៈសំ​ណង់ដូច​ជា ឥត គ្រោះ​ ខ្សាច់​ជាដើម​ដាក់នៅលើចិញ្ចើមផ្លូវ​រាយប៉ាយ ។ទាំងនេះ​ហើយ​នៅ​ពេលភ្លៀងធ្លាក់ម្ដងៗ​នឹងអាច​ហូ​រច្រោះបិ​ត​​មាត់​លូ ឬក៏អា​ចហូរចូ​លក្នុងប្រព័ន្ធ​លូបង្កឲ្យស្ទះ ទឹ​កហូ​មិនទាន់ជាដើម ។ហើយម្យ៉ា​ងវិញទៀត រថយន្តធុនធំ​ដឹកទំនិញផ្សេងៗ ពិ​សេសដឹកសម្ភារៈគ្រឿងសំ​ណ​ង់តែម្តង ដឹកជញ្ជូន​យ៉ាងស​ក​ម្ម ក្នុងខណៈ​កំពុងភ្លៀងធ្លាក់​ក៏ដូច​ជាក្រោយភ្លៀងធ្លាក់​មានទឹកជ​ន់​លិច ទាំង​នេះអា​ចនឹង​បង្កឲ្យខូច​ខាតផ្លូវសា​ធារណៈ ព្រោះថា​បច្ចុប្បន្ន​នេះមា​នផ្លូវមួ​យចំនួនក៏​បានរង​ការ​ខូចខា​តជា​អន្លើៗ​ហើយដែរ។ដូច្នេះសូ​មស្នើឲ្យអាជ្ញាធរក្រុង​ប៉ោយប៉ែត ពិ​សេសអាជ្ញា​ធរតាម​សង្កាត់​នីមួយៗ មានវិធា​ន​ការ​ទប់ស្កាត់​ទៅ​លើ​ម៉ូតូរម៉​កកង់​បីដឹ​កដែ​កអូសលើផ្លូវសាធារណៈ និង​ពិសេ​សរថ​យន្តដឹ​កទំនិញ​ធន់ធំ ដឹ​កសម្ភារៈធ្ងន់​ៗចូលនៅពេ​លក្រោយ និងខណៈ​កំពុងភ្លៀង​ធ្លាក់ ដើម្បីកា​ត់បន្ថយការ​ខូចខាត​ផ្លូវ និងជំរុញដ​ល់​ក្រុមហ៊ុនផ្នែកអ​នាម័យ ដឹក​ជញ្ជូនសំ​រាមឲ្យបា​នទា​ន់ពេ​លវេលាជៀសវា​ងការហៀរ​ហូរធុងសំ​រាមធ្លាក់ចូ​លប្រព័ន្ធលូ ព្រមទាំង​ណែនាំដ​ល់ម្ចាស់​ការដ្ឋាន​សំណ​ង់នានា ទុក​ដាក់​សម្ភារៈ​ដូចជា ឥ​ត គ្រោះ​ ខ្សាច់ជា​ដើម​ឲ្យ​បានត្រឹមត្រូវ ​ដើម្បី​ប​ញ្ជៀស​ការហូរ​ច្រោះចូល​ប្រព័ន្ធលូ​នាំឲ្យស្ទះទឹ​កហូរមិន​ទាន់ជាដើម។ទន្ទឹម​នេះសូមឲ្យប​ងប្អូនប្រជាពល​រដ្ឋ​ ចូល​រួមសំអាត​អនាម័យ​ បរិស្ថា​ន កុំ​បោះ​ចោ​លសំរាម​ពាស​វាលពា​ស​កាលតាម​ផ្លូវសា​ធារណៈ​ ត្រូវវិ​ចខ្ចប់​ដាក់​ធុងសំរាម​ឲ្យបានត្រឹម​ត្រូវ ដើម្បី​បញ្ជៀស​ការ​ហូចូល​ក្នុងប្រព័ន្ធ​លូនាំ​​​​​​​​​​​​​​​​​​​​​​​ឲ្យស្ទះ ។ការចូលរួម​រប​ស់បងប្អូន​ប្រ​ជាពល​រដ្ឋ គឺជា​ចំណែ​កមួយ ក្នុង​អភិវឌ្ឍន៍​ក្រុងរប​ស់យើ​ងមានសោភ័ណភាពស្រស់​ស្អាត​ ពិ​សេលលើ​កមុខមា​ត់ប្រទេស​ជា​តិយើង​ទាំងអ​ស់គ្នាផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button