ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើនអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខាកាកបាទក្រហម មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម។

 

លោក ឆាយ សុគន្ធដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៨ ដល់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២នៅស្រុកកពង់សីលា ចំនួន ១១៤គ្រួសារ មកពី ៣ឃុំ ក្នុងនោះមកពីអូរបាក់រទះចំនួន ១៧គ្រួសារ ឃុំកំពង់សីលា ៥៣គ្រួសារ និងឃុំស្ទឹងឆាយ៤៤គ្រួសារ។

 

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារមានខ្យល់កន្រ្តាក់បានកើតឡើងកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន២ រងផលប៉ះពាល់របើកដំបូល រលំផ្ទះ និងមានអ្នករងរបួសថែមទៀតផង។ ហើយការនាំយកជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនចបងប្អូនជនរងគ្រោះដោយខ្យល់កន្រ្តាក់នាពេលនេះ ដែលជាគ្រោះធម្មជាតិបង្កឡើងដោយ (ខ្យល់កន្រ្តាក់) ហើយនេះជាទឹកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរអំពីសុខទុកបងប្អូនប្រជាពលរដ្ឋ រងគ្រោះខ្យល់កន្រ្តាក់។ គ្រោះធម្មជាតិខ្យល់កន្រ្តាក់តែងតែកើតឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តោយផ្លូវជាតិលេខ៣ ហើយឆ្នាំនេះក៏មានប្រជាពលរដ្ឋនៅស្រុកកំពង់សីលាក៏រងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ផងដែរ។

 

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយទទួលបានពត៌មានពីគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ ទើបឯកឧត្តមបានដាក់ចេញនូវវិធានការ និងធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ទន្ទឹមនោះសម្តេចតេជោ បានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខេត្តរកវិធានការ មធ្យោបាយចាំបាច់នានា ដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទន្ទឹមនោះក៏មានក្រុមការងាររាជរដ្ឋាភិបាលបានចុះមកដល់មូលដ្ឋានរងគ្រោះ និងជួយសម្រួលអ្នករងគ្រោះ ព្រោះខ្យល់នេះវាបង្កគ្រោះថ្នាក់ធំធេង ពិសេសនៅស្រុកព្រៃនប់ បំផ្លាញផ្ទះអស់ ២៥២៩ខ្នង និងរលំផ្ទះទាំងស្រុង ២៩ខ្នង និងធ្វើឱ្យរងរបួសមនុស្សចំនួន ៥នាក់។ ក៏ប៉ុន្តែក្រុមការងារបានបញ្ជូនអ្នករងរបួសទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា គ្មាននរណាម្នាក់ប៉ះពាល់អាយុវីជិត ហើយមិនមានប្រជាពលរដ្ឋរបស់យើងណាម្នាក់អត់បាយនោះទេ។

 

ឯកឧត្តម ប្រធាន ក៏បានធ្វើការសូមអភ័យទោសប្រជាពលរដ្ឋកំពង់សីលា និងកោតសរសើរអាជ្ញាធរស្រុក មេឃុំ មេភូមិបានយកចិត្តទុកដាក់ធ្វើកិច្ចការជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការណែនាំយកស្បៀងរបស់កាកបាទក្រហម និងមានការចូលរួមពីសប្បុរសជនក្នុងខេត្តព្រះសីហនុ ដើម្បីយកចែកជូនប្រជាពលរដ្ឋរងគ្រោះនៅតាមស្រុកទាំងពីរ ទន្ទឹមនោះយុវជនស្ម័គ្រចិត្តចំនួនសាខាកាកបាទក្រហមចំនួន ១៦៨នាក់ បានចួលរួមក្នុងសកម្មភាពដូចជា ជួយរៀបចំវេចខ្ចប់សម្ភារៈ ដឹកយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលានាពេលនេះ។ ក្នុងនោះអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ បានខិតខំយកចិត្តទុកដាក់ចុះទៅដល់មូលដ្ឋាន ពិនិត្យ និងដោះស្រាយប្រជាពលរដ្ឋរលំផ្ទះ ២៩គ្រួសារ នៅស្រុកព្រៃនប់ ពិសេសថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនបានគិតគូរពីសុខទុកប្រជាជនរងគ្រោះ និងដោះស្រាយឱ្យមានសុវត្ថិភាព នេះបង្ហាញពីទឹកចិត្តថ្នាក់ដឹកនាំនៅជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុក ដោយបានផ្តល់ស្បៀងអាហារយកមកចែកជូនបងប្អូនបន្តបន្តាប់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

 

ឯកឧត្តមប្រធាន បានធ្វើការអំពាវនាវប្រជាពលរដ្ឋទាំងរងគ្រោះ និងមិនរងគ្រោះត្រូវថែទាំសុខភាព ធ្វើអនាម័យឱ្យបានជាប់ជាប្រចាំដើម្បីកូនចៅ និងក្រុមគ្រួសារឱ្យមានសុខភាពល្អគ្រប់គ្រុមគ្រួសារ។ អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១១៤គ្រួសារ មកពី៣ឃុំនៅស្រុកកំពង់សីលាក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល ដោយឡែកអ្នកស្ម័គ្រចិត្ត ១៧នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button