ព័ត៌មានជាតិ

អភិបាល​ខេត្តប៉ៃលិន ជួយដក និងទិញ​មើមឆៃថាវ ពីកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ ព្រមទាំង យុវជន សសយក នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានជួយដក និងទិញមើម​ឆៃថាវ របស់កសិករ ដែលកំពុង​ជួបបញ្ហាទីផ្សារ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន បន្ទាប់ពីបងប្អូនបានលើក ដែលកំពុងជួបបញ្ហាទីផ្សារ និងខ្វះកម្លាំងពលកម្ម ។

លោកជំទាវ បា​ន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជ​រដ្ឋាភិ​បាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំ​នាញទៅ​បណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យ​ការដាំដុះរបស់បងប្អូន​ប្រជាកសិករ​ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នក​ប្រើប្រា​ស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅ​ក្រៅប្រទេស ។

លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ ដែលដាំដុះ ត្រូវគិ​តគូរពី ផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានទិញកសិផលយកទៅទទួលទាន គឺត្រូវប្រើជីធម្មជាតិ ដោយមិន ត្រូវប្រើគីមីនោះឡើយ ហើយបើសិនជាមា​នករណីជួបប្រទះ​នូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ ជូនដល់មន្រ្តីជំនាញរ​បស់មន្ទីរក​សិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៍បានមានប្រសាសន៍ជំរុញដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដាន​ការដាំ​ដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូន​ដល់ពួកគាត់ឱ្យទា​ន់ពេលវេលា ជាពិសេសត្រូវជួយបង្ហាត់ បង្រៀន បច្ចេកទេសពីវិធីដាំដុះ និងថែទាំ ទៅតាមស្តង់ដា​ទីផ្សារ ទើបកសិផលទាំងនោះ មានការគាំទ្រច្រើនពីអតិថិជន។

ចំណែកប្រជាក​សិករ ម្ចាស់ចំការ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលដែល​ឃើញ​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត អញ្ជើញចុះមកសួរសុខ​ទុក្ខពួកគាត់ដ​ល់ចំការតែ​ម្តង ព្រមទាំងបានជួយដក និងជួយទិញមើមឆៃថាវរបស់គាត់ ដែលកំពុងជួបបញ្ហាទី​ផ្សាររាប់តោ​នផងដែរ ដូច្នេះពួកគាត់ សូមបួងសួងដល់បារមីវត្ថុសាកសិទ្ធ ក្នុង លោក សូមតាមជួយបីបា​ច់ថែរ​ក្សាដ​ល់លោកជំទាវអភិបាលខេត្តនិងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យ​ជំនៈគ្រប់ភារកិច្ច ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button