ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
![](https://firstnewsexpress.com/wp-content/uploads/2022/01/271540995_4678735318849075_7800518914530647190_n-780x470.jpg)
កិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សាលាខេត្តបន្ទាយមានជ័យនាថ្ងៃទី៦ មករា ឆ្នាំ២០២២។
អញ្ជើញចូលរួមប្រជុំនាឱកាសនោះដែរក៏មានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង លោកនាយក នាយករងរដ្ឋបាលសាលា ខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយក នាយករង ទីចាត់ការផែនការវិនិយោគខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់។
សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១-ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្តដែលបានចូលរួមប្រជុំ (លេខាធិការរាយការណ៍ពីកូរ៉ុមចូលរួម)
២- ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត មានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី៣១
៣- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣០
៤- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៕
![](http://www.vas-news.com/wp-content/uploads/2022/01/271585347_4678735352182405_872516202933519680_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271396573_4678735425515731_4687540414775384656_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271423659_4678735365515737_8992928971673856051_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271463507_4678735342182406_5021291093170134217_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271488187_4678735308849076_3749806910598821878_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271496286_4678735305515743_6796084581858768595_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271540995_4678735318849075_7800518914530647190_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271546816_4678735442182396_3429555631184096253_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/01/271585347_4678735352182405_872516202933519680_n.jpg)