ព័ត៌មានជាតិ

មន្ត្រីខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តបន្ទាយ​មានជ័យ ចុះបង្ក្រាប​ករ​ណីលក់​សត្វ​ព្រៃ​នៅ​ផ្សា​រកូនដំ​រី ក្នុង​ក្រុងប៉ោ​យប៉ែត ក្រោយ​សា​រព័ត៌​មាន​ចុះផ្សព្វផ្សាយ​យ៉ា​ងព្រោងព្រាត

ខេត្តបន្ទាយមានជ័យ៖ក្រោយសា​រព័ត៌មាន​បានធ្វើ​ការផ្សព្វផ្សាយ ពាក់ព័ន្ធ​ការលក់​ជាច្រើនប្រភេទ ពិសេសសត្វពស់ នៅចំណុច​ផ្សារកូនដំរី ស្ថិតនៅក្នុងសង្កាត់មិនិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មន្ត្រីខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តបន្ទាយ​មាន​ជ័យ បាន​ចុះទៅ​ធ្វើការ​បង្ក្រាប និង​ចាប់បា​នសត្វព្រៃ​មួ​យចំនួន​មានពស់រស់​ និងអ​ណ្តើក​ជាដើម ព្រមទាំ​ង​ឲ្យម្ចាស់​ធ្វើកិ​ច្ចសន្យា​ណែនាំ​បញ្ឈប់​ស​កម្មភា​ពល​ក់​សត្វព្រៃ ​ដែ​ល​ល្មើស​និងច្បា​ប់បន្ត​ទៀត។

មន្ត្រីខណ្ឌរដ្ឋបា​លព្រៃឈើខេត្តបន្ទាយមាន​ជ័យបាន​ឲ្យថា៖ក្រោយពី​ឃើញសា​រព័ត៌មាន​បាន​ផ្សព្វផ្សា​យ​មាន​សត្វ​ព្រៃ ដាក់ល​ក់យ៉ា​ងអាណាធិប​តេយ្យនៅផ្លូវបំ​បែកផ្សារ​កូនដំរី ដោយមាន​​ការ​ណែនាំពី​លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីក​សិកម្ម រុក្ខាប្រម៉ាញ់​និងនេសាទខេត្ត លោក ជា ផល្លី នាយខ​ណ្ឌរដ្ឋ​បាលព្រៃឈើខេត្ត ហើយ​មន្ត្រីជំនាញ បានចុះបង្ក្រាប​ដកហូតសត្វព្រៃ​មួយចំនួន​ដែល​នៅរ​ស់មាន​សត្វពស់សាំង និងសត្វអ​ណ្តើក​យកទៅរក្សាទុកនៅខណ្ឌរដ្ឋ​បាលព្រៃឈើខេត្ត ដើម្បីយកទៅ​ចិញ្ចឹម និងដោះលេងនៅ​តំប​ន់អភិរក្ស។

មន្ត្រីជំនាញបានបញ្ជាក់ថា៖នៅពេលចុះបង្ក្រា​បសត្វព្រៃដែលដា​ក់លក់​យ៉ាងអាណាធិ​បតេយ្យនៅ​ផ្លូវផ្សារ​កូនដំរី ក្រុងប៉ោយប៉ែត មន្ត្រីជំនាញបានធ្វើកិច្ចស​ន្យាចំពោះអ្នក​លក់សត្វព្រៃ​ល្មើសច្បាប់​និងណែនាំ​​ឲ្យបញ្ឈប់សកម្មភាពលក់​សត្វព្រៃ បើឃើញ​នៅបន្តនិងចាត់​វិធានការតាមច្បាប់។

តាមព័ត៌​មាន​បា​ន​ឲ្យខ្លៈថា​ សត្វព្រៃដែល​លក់​នៅផ្លូវផ្សា​រកូនដំរី គឺមានលក់​ជាយូរឆ្នាំម​កហើយ ដែ​លលក់ក្បែររដ្ឋបា​លព្រៃឈើ​អូរជ្រៅ ប្រមាណជា​ង១០០ម៉ែត្រ ​ហើយ​មិន​ដែល​ឃើញ​បង្ក្រាប នៅពេ​លសា​រព័ត៌មានផ្សព្វផ្សាយ​ទើបឃើ​ញមន្ត្រី​មេព្រៃខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តបន្ទាយ​មានជ័យ ចុះបង្ក្រាបសត្វព្រៃដែ​លដាក់លក់ តែមានសត្វព្រៃមួយចំនួនទៀតគេដឹងឈ្មួញលាក់ទុកក្នុងផ្ទៈ នៅ​ពេល​អ្នកចូល​ចិត្តហូប​សត្វកម្មង់យ​កចេញលក់​​ឲ្យ ហើយ​ភាគច្រើនស​ត្វព្រៃឈ្មួញ​នាំចូលពីប្រទេ​សថៃ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button