ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណាបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទីតាំងពិនិត្យ និងព្យាបាល រីហ្សត រីតា ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់ នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ មុននឹងពិនិត្យព្យាបាល និងពេលថ្ងៃត្រង់ទទួលបាយឱ្យប្រជាពលរដ្ឋទទួលទានផងដែរ បន្ទាប់ពិនិត្យរួច និងអ្នករងចាំពិនិត្យព្យាបាល។ ក្រុមការងារបានចែកវ៉ែនតាសម្រាប់លោកយាយ លោកតាចំនួន៣៥០នាក់ សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់ ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការ ចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន ១,៤៩៨នាក់ រួមមាន ៖ ការវះកាត់តូច ចំនួន៣២នាក់ ពិនិត្យព្យាបាលរោគស្ត្រីចំនួន៤៦នាក់ ពិនិត្យជំងឺទូទៅចំនួន៦៣០នាក់ ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន០៦នាក់ និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២០០នាក់ ផ្នែកត្រចៀកច្រមុះបំពង់ក ចំនួន៣៤ ចែកថ្នាំទំលាក់ដង្កូវពោះវៀន ១៣០នាក់ ចែកវ៉ែនតាចំនួន៣៥០នាក់ ចែកកាតាប និងសម្ភារសិក្សាដ៏សិក្សានៅសិស្សចំនួន ៣៩០នាក់ ចែករទេះជនពិការចំនួន១០គ្រឿង កញ្ចប់ឃីតអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៤០០នាក់ និងអប់រំសុខភាពដល់ប្រជាជនចំនួន៦០០នាក់។
សូមជម្រាបជូនផងដែរថា មុនការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមួយថ្ងៃ គឺនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារបានយកទេយ្យវត្ថុ និងសម្ភារៈមួយចំនួន ប្រគេនព្រះសង្ឃនៅវត្តគីរីជលសាកោះរ៉ុង និងបានឧបត្ថម្ភថវិកាមួយចំនួនដល់កម្មករដែលកំពុងសាងសង់ព្រះវិហារវត្តគីរីជលសាកោះរ៉ុងផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button