ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំដាក់ចេញផែនការ ការពារសន្តិសុខក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ

ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកសាងផែនការ ត្រៀមបង្ការទប់ស្កាត់ បទល្មើសផ្សេងៗ នារដូវប្រាំ និងការពារសន្តិសុខក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក នាយការិយាល័យចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត ទាំង ៣១។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការបានដាក់នូវផែនការ និងអនុវត្តបន្តរួមមាន៖
១-ប្រជុំរៀបចំកម្លាំង ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្អូនៗ ប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី២៧-២៨ ខែធ្នូ ខាងមុខនេះ
២-កសាងផែនការរៀបចំ ការពារ សន្តិសុខ សណ្តាប់ ក្នុងថ្ងៃបុណ្យ ៧ មករា ឆ្នាំ ២០២២ខាងមុខ និង ក្តាប់ពីសភាពការណ៍ដែលបង្ករឱ្យមានអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម
៣-កសាងផែនការដើម្បីបង្ការ ទប់ស្កាត់ និងទ្រោលសភាពការណ៍បទល្មើសព្រហ្មទណ្ឌ ផ្សេងៗ និងអគ្គីភ័យ នារដូវប្រាំ
៤-រៀនចំបញ្ជី នៃគ្រប់គ្រងអាវុធ វែង ខ្លី ដើម្បីបង្ការ ទប់ស្កាត់ ជនខិលខូច យកប្រើប្រាស់ខុសនឹងច្បាប់
៥-គ្រប់គ្រង ស្ថិតិប្រជាពលរដ្ឋ និងបង្កើនល្បឿន នៃការផលិតអត្តសញ្ញាណប័ណ ដើម្បីជូនទៅបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ និងបានមុនការបោះឆ្នោតខាងមុខ
៦-ការកសាងអង្គភាពនៅតែមានបន្តបន្ទាប់ ដើម្បី កន្លែងស្អាត បរិស្ថាន នាំមកនូវសុខភាពល្អ និងជាភាពថ្លៃថ្នូរ របស់នគរបាលជាតិ
៧-ពិគ្រោះយោបល់ លើកម្មវិធី ពិសារបាយសាមគ្គី ដើម្បីបង្កើតភាពស្និតស្នាលក្នុងអង្គភាពនិងជាមួយថ្នាក់នាំក្នុងខេត្ត
៨-ការមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើអង្គភាពមានការរីកចម្រើន

ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់អង្គភាពរយៈពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងបានដាស់ តឿន ឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ ការអនុវត្តន៍តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ និយាយស្តីត្រូវមានសីលធម៌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវមានគណនេយ្យភាព និងការគោរពវិន័យ០០៦ របស់នគរបាលជាតិ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button