ព័ត៌មានជាតិ

ពិធីជួបសំណេះសំណាល ជាមួយគ្រូពេទ្យ គ្រូបង្រៀន និងសិស្ស និស្សិត ជិត ២០០នាក់ ក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្ត មណ្ឌលតាកែវ និងជាប្រធានគណៈកម្មាធិការទី៩ នៃរដ្ឋសភា និងជាអនុប្រធានក្រុមការងារសភាជាតិ កម្ពុជា នៃអ្នកនយោបាយសភាស្រ្ដី និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងលោកជំទាវ ព្រមទាំង លោកជំទាវ ទូច សារ៉ុម សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្ស និងជាសមាជិកអចិន្រ្តៃយ៍សមាគមនារីកម្ពុជាដើម្បីការអភិវឌ្ឍន៍ បាន អញ្ជើញជួបសំណេះសំណាលជាមួយ គ្រូពេទ្យ គ្រូបង្រៀន និងសិស្ស និស្សិត ជិត ២០០នាក់ នៅក្នុង ខេត្តតាកែវ៕

ក្រោយពីបានស្ដាប់របាយការណ៍ ស្វាគមន៍របស់ លោកស្រី គា សុភូ អភិបាលរងខេត្ត លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានមានប្រសាសន៍ថា បងប្អូនជាស្រ្តីយើងត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកបានគិតគូរយកចិត្តទុកដាក់ជាខ្លាំង ដោយផ្តល់ឱកាសដល់ស្រ្តីទទួលបានតំណែងធំៗ ហើយក្នុងនោះមានស្រ្តីជាអភិបាលខេត្តចំនួន២រូបផងដែរ និងតំណែងធំៗជាច្រើនរូបទៀត ដូច្នោះសូមបងប្អូនជាស្រ្តីត្រូវខិតខំប្រឹងប្រែង រៀនសូត្របន្ថែមទៀតដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង និងអាចប្រកួតប្រជែងជាមួយនឹងបុរសៗបាន ។

លោកជំទាវ និន សាផុន បញ្ជាក់ទៀតថា ទន្ទឹមនឹងការបង្កើនសមត្ថភាពបញ្ញាស្មារតីនេះដែរ សូមស្រ្តីទាំងអស់គ្នាក៏ត្រូវតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពនេះវាសំខាន់ខ្លាំងណាស់ ព្រោះប្រសិនបើសុខភាពយើងល្អរឹងមាំ នោះកាយសម្បទាយើងក៏រឹងមាំ ហើយយើងក៏អាចធ្វើអ្វីៗបាននោះដែរ ។

ជាមួយគ្នានេះដែរ លោកជំទាវ និន សាផុន ក៏បានក្រើនរំលឹកបន្ថែមទៀតទៅដល់បងប្អូនជានារី ក្រៅតែពីបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងពូកែវហើយ ក៏ត្រូវតែមានគុណធម៌ និងមានសីលធម៌ មានចរិយាសម្បត្តិថ្លៃថ្នូរនៅក្នុងខ្លួនផងដែរ ព្រោះនេះជាសម្បត្តិនារីខ្មែររបស់យើង ហើយវាក៏បង្ហាញផងដែរអំពីវប្បធម៌ដ៏ល្អផូរផង់របស់ស្រ្តីខ្មែរយើងដែលមានតាំងពីដើមរៀងមក ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ដោយថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យជាស្រ្តីទាំងអស់គ្នា ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសក្នុងបេសកកម្មមើលថែទាំ ព្យាបាលដល់អ្នកជំងឺកូវីដ១៩ ក៏ដូចជាបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ តាំងពីដំបូងរហូតមកដល់ចាក់ដូសជំរុញនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្តតាកែវ និងសូមបន្តសកម្មភាពទាំងអស់ដើម្បីសហគមន៍យើង គ្មានការឆ្លងរាលដាលនូវជំងឺកូវីដ១៩នេះបន្តទៀត ៕

សម្រួលការផ្សាយដោយ និពន្ធនាយក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button