ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះពិនិត្យអគាររដ្ឋបាល និងអគារប្រចាំការ​នៅមូលដ្ឋាន​កងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធហត្ថខេត្ត​បន្ទាយមា​នជ័យ នាព្រឹកថ្ងៃទី២៤ ខែសី​ហា ឆ្នាំ២០២២នេះ បានអញ្ជើញ​ចុះត្រួតពិនិត្យ អគាររដ្ឋបាល និងអគា​រប្រ​ចាំការរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់បន្ថែម លើអគារ​ស្នាក់​នៅរបស់កងកម្លាំងដែលសា​ងសង់រួចនាពេលកន្លងមក ។

នាឱកាស​ចុះត្រួត​ពិនិត្យជាក់ស្តែងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានជំរុញ​ដល់​ក្រុមកា​រងារទទួលសាងស​ង់អគាររដ្ឋបាល និងអគារប្រចាំការឱ្យបានលឿនផងដែរ ។

លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បានណែនាំ​បន្ថែមដល់មេបញ្ជា​ការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែត ត្រូវរៀបចំលម្អក្នុងប​រិវេណមូលដ្ឋានរបស់ខ្លួនឱ្យមានសោភ័ណ្ឌភាព នៅពេ​លសាងសង់អគារទាំងពីរខាងលើនេះរួចរាល់ ជាពិសេសជំរុញលើ​ការងារលើកកម្ពស់​ជីវភាពរបស់​មន្ត្រីមូលដ្ឋាន​អាវុធហត្ថ ដោយពង្រឹងការងារបង្កបង្កើនផលមានដូចជា ការដាំដុះបន្លែ​បង្ការតាមបែ​បធម្មជាតិ និងចិញ្ចឹម​សត្វជាដើម ដើម្បីបំពេញបន្ថែម​លើការហូបចុករបស់​កងកម្លាំងក្នុងមូលដ្ឋាន​របស់ខ្លួនផងដែរ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button