ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈ​កម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញជាអធិបតី​ក្នុងទិវាពិភ​ពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុ​មារពី​ផលិត​ផល​ថ្នាំ​ជក់»

ទិវាពិភពលោកគ្មានថ្នាំជក់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំណត់ឡើង​ដោយអង្គការ​សុខភាពពិភព​លោក ដែលបានប្រារព្ធធ្វើឡើងជារៀងរា​ល់ឆ្នាំ ដើម្បីក្រើនរំលឹក អំពីផល​ប៉ះពាល់​ដ៏ធ្ងន់ធ្ងររបស់ផ​លិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងអំ​ពាវនាវដ​ល់រដ្ឋភាគី​ទាំងអស់ និងដៃគូពា​ក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុ ស្សជំនា​ន់បច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផ​លិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២​៤ នេះ ក្រោមប្រធានបទ «ការពារកុមា​រពីផលិតផលថ្នាំជក់» ផ្តោតសំ​ខាន់លើការ​លាតត្រដាងនូវ​យុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រា​ស់ផលិតផ​លថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។

ផលិតផលថ្នាំជក់ ជាកត្តាហា​និភ័យនៃជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង និងជំងឺសួត ដែលបា​នសម្លាប់មនុស្សប្រមាណ ៨លា​ននាក់ ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក និងបង្កផលប៉ះ​ពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមផងដែរ។ ឧស្សាហ​កម្មថ្នាំជក់បានកែប្រែទម្រង់ ថ្មីៗ រ​បស់ផលិតផលថ្នាំជក់ដូចជាបង្កើត បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី (HTPs) និងស៊ី​ស្សា (SISHA) ជាដើម ​ដែលមានច្រើនរូប​រាង និងទំហំ និងមានជា​ង ១៥ ០០០រសជាតិ ដើម្បីទា​ក់ទាញកុ​មារ និងយុវជនឱ្យប្រើប្រាស់ ផលិតផលទាំងអស់នោះ។

រាជរដ្ឋាភិបា​លក្រោមការដឹ​កនាំប្រកបដោយចក្ខុវិស័យវែ​ងឆ្ងាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកកា​របង្ការជំងឺមិនឆ្លង​ជាអាទិភាពចម្បង ក្នុងនោះក្រសួងបា​នយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យសុខភាពនានា រួមទាំង​ការកាត់បន្ថយ​ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមប្រជាជន ដូចជា ការអប់រំ ផ្សព្វផ្សាយ ផ្លាស់ប្តូរឥរិយាបថ ការដាក់​ចេញនូវច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីត្រួ​តពិនិត្យ ផលិផលថ្នាំជក់ និងការសហការជាមួយក្រសួងពាក់ព័ន្ធ ដែលជាសមា​ជិកគណៈ​កម្មាធិការត្រួត​ពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួ​ងទេសចរណ៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋាន​គតិយុត្តនា​នា ឱ្យមានប្រសិ​ទ្ធភាព និងអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់។ យ៉ាង​ណា​មិញ រយៈពេល​កន្លងមកនេះ គេសង្កេតឃើញមា​នការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមយុវជន និងមាន​ការផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិចតាមរូបភា​ពផ្សេងៗ ដូចជា ប្រព័ន្ធអនឡាញ តាមរបងសាលារៀន ឬទីកន្លែងណាត់ជួបមួយ​ចំនួនទៀត ដោយប្រើប្រាស់ខ្លឹមសារបំភាន់ថា បារីអេឡិច​ត្រូនិកជាឧបករណ៍សម្រាប់ផ្តាច់បារី និងជាផលិតផលដែ​លមានសុវត្ថិភាពជា​ងបារីធម្មតាជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button