ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល និងសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវកានូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងស្រុកមង្គលបូរី

(បន្ទាយមានជ័យ)៖អគារសិក្សាចំនួន០៩ខ្នង ស្មើ៤៣បន្ទប់ និងទីចាត់ការ ២ខ្នង ស្មើ២បន្ទប់ ដែលចំណាយថវិការចំនួន ៤៦ម៉ឺនដុល្លា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សាចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានមានប្រសាសន៍ថា៖ពិធីសម្ពោធអគារសិក្សាចំនួន០៩ខ្នង ស្មើ៤៣បន្ទប់ និងទីចាត់ការចំនួន០២ខ្នង ស្មើ០២បន្ទប់ ដែលចំណាយថវិការសរុបចំនួន៤៦០.០០០ដុល្លាសហរដ្ឋអាមេរិក នៅស្រុកមង្គលបូរីមាន
១.សាលាបឋមសិក្សាស្រៈឈូក ឃុំសំបួរ អគារ១ខ្នង ស្មើ៥បន្ទប់ និងទីចាត់ការ១ខ្នង ១បន្តប់។
២.សាលាបឋមសិក្សាសង់ប្រាសាទ ឃុំភ្នំតូច អគារ១ខ្នង ស្មើ៥បន្ទប់។
៣.សាលាបឋមសិក្សាត្នោត ឃុំសឿ អគារសិក្សា១ខ្នង ស្មើ៥បន្ទប់។
៤.សាលាបឋមសិក្សាបន្ទាយនាង ឃុំបន្ទាយនាង អគារសិក្សា១ខ្នង ៥បន្ទប់។
៥.សាលាបឋមសិក្សាឫស្សីក្រោក ឃុំឫស្សីក្រោក អគាសិក្សា ២ខ្នងស្មើ៨បន្ទប់ កសាងរួច១ខ្នង ។
៦.សាលាបឋមសិក្សារហាត់ទឹក ឃុំរហាត់ទឹក អគារសិក្សា១ខ្នងស្មើ៦បន្ទប់។
៧.សាលាបឋមសិក្សាចក ឃុំរហាត់ទឹក អគារសិក្សា១ខ្នង ស្មើ៥បន្ទប់ ។
៨.សាលាបឋមសិក្សាពង្រ ឃុំបន្ទាយនាង ទីចាត់ការ១ខ្នង ស្មើ១បន្ទប់។
៩.អនុវិទ្យាល័យអូរស្ងួត ឃុំអូរប្រាសាទ អគារសិក្សា១ខ្នង៣បន្ទប់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា៖វិស័យអប់រំមានការរីកចម្រើនក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណចក្រកម្ពុជា ជាក់ស្តែងនៅស្រុកមង្គលបូរី ។យោងតាមរបាយការណ៍វិស័យអប់រំក្នុងស្រុកមង្គលបូរីមានវិទ្យាល័យចំនួន៥កន្លែង អនុវិទ្យាល័យ១០កន្លែង សាលាបឋមសិក្សាចំនួន៨៣កន្លែង និងមត្តេយ្យសិក្សាចំនួន៩កន្លែងហើយពេលនេះ ត្រូវបានដាក់សម្ពោធអគាសិក្សាចំនួន០៩អគារ ស្មើ៤៣បន្ទប់ និងទីចាត់ការចំនួន០២ខ្នង ស្មើ០២បន្ទប់។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានថ្លែង កោតសសើរចំពោះសិស្សានុសិស្ស ស្រុកមង្គលបូរី សម្រាប់ឆ្នាំសិក្សា២០២០.២០២១នេះការប្រឡងមធ្យមសិក្សាទុតិយភូមិសិស្សានុសិស្សបានប្រឡងជាប់សរុប៥៦០នាក់ ស្មើ៦២%ក្នុងនោះមាននិទ្ទេសAមានចំនួន៣២នាក់ និទ្ទេសBមានចំនួន៧៩នាក់ និទ្ទេសCមានចំនួន១១៦នាក់ និទ្ទេសDមានចំនួន១៥៥នាក់ និទ្ទេសEមានចំនួន១៧៨នាក់សិស្សនិទ្ទេសAបើប្រៀបធៀបមានកើនឡើងជាងឆ្នាំមុន ៕