លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណៈ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណ:

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណ: នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យជំនាញជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សបានឲ្យដឹងថា និវត្តន៍ជន ដែលអញ្ជើញមកចូលរួមថ្ងៃនេះ មានចំនួន៥៥នាក់ ក្នុងនោះក្រុមការងារបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូននគរបាលចូលនិវត្តន៍ចំនួន៤៧នាក់ និងបើកប្រាក់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារនគរបាលមរណៈ៨គ្រួសារ។ថវិការសរុប៥៣៣,៣៥២,៥០០៛(ប្រាំរយសាមសិបបីលាន បីរយហាសិបពីរពាន់ ប្រាំរយរៀលគត់)។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួរសុខទុកពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរ បាលជាតិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជន និងគ្រួសារនគរបាលមរណ:ផងដែរ។
ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើរដល់បងៗ និងពូៗ អតីតនគបាលចូលវត្តន៍ និង សមាជិកនគរបាលមរណៈ ក្នុងឱកាសនោះ សូមយកប្រាក់ទាំងនេះទៅពង្រីកមុខរបរបន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបានល្អ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមគ្នានោះលោកក៏បានអំពាវនាវដល់និវត្តន៍ជនទាំងអស់ ត្រូវយកចិត្តទុកដាក់ថែសុខភាពឲ្យបានល្អ ត្រូវទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយក៏ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាល ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ និង៣ការពារ ឲ្យខ្ជាប់ខ្ជួនដើម្បីគេចផុតពីជម្ងឺឆ្លងបំលែងថ្មី៕