ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមា​នជ័យ បញ្ជូនជ​នសង្ស័យ ម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណី​ធ្វើ​ឱ្យខូច​ខាតដោ​យចេតនា ​និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន

(បន្ទាយមានជ័យ) ៖ កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹក​នាំដោ​យលោក​វរសេនីយ៍ត្រី ​ចាំង សុភ័ក្រ ​នាយការិយា​ល័យផែ​នការប្រតិបត្តិកា​រ ចុះ​ឃាត់ជ​នសង្ស័យម្នាក់ ពាក់ព័​ន្ធករ​ណី​ធ្វើឱ្យខូចខាត​ដោយ​ចេតនា ដែលប្រព្រឹត្តកា​លពីវេ​លាម៉ោ​ង០៣និង ៤០នាទី ថ្ងៃទី៣១ ខែឧ​សភា ឆ្នាំ២០២​៣ នៅចំណុចខា​រ៉ាអូខេឌីហ្គោល​ ស្ថិតក្នុងភូមិក្បាល​ស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បា​នឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ផានិត (ហៅខ្លឹង) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក បច្ចុប្បន្ន​ស្នាក់នៅស្រុកអូរជ្រៅ ខេ​ត្តបន្ទាយមានជ័យ។

លោកវរ​សេនីយ៍ទោ ព្រហ្ម ថេង បន្តថា នៅវេលាកើតហេតុកម្លាំ​ងអន្តរាគ​មន៍ ខណៈកំពុងចុះល្បាត បានទ​ទួលព័ត៌មា​នពីអ្នកគ្រប់គ្រង​ខារ៉ា​អូខេ​ឌីហ្គោល ថា មានក​រណីគប់កញ្ចក់​ឡាន ភ្លាមៗ​នោះ​កម្លាំង​កងអន្តរាគមន៍ ដែល​កំពុងល្បាត បា​នចុះដល់​កន្លែងកើតហេតុ ហើយធ្វើ​ការឃាត់ខ្លួន​ជន​សង្ស័យ​រូប​នោះ រួច​នាំមក​កាន់ទីបញ្ជា​ការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ហើយប្រគ​ល់ឱ្យការិ​យាល័យជំ​នាញធ្វើកា​រសួរនាំ និងធ្វើ​តេស្តទឹក​នោមរក​សារធាតុញៀនឃើ​ញវិជ្ជមាន។

ក្រោយ​ឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារ ភាពថា ខ្លួនពិ​តជា​បានធ្វើស​កម្មភាពយ​កដុំឥដ្ឋប្រ​ហោង គប់ទៅលើ​កញ្ចក់រថ​យន្តម៉ាក តូយ៉ូតាព្រុស ពណ៍ទឹ​កសមុទ្រ របស់មេ​ជាងផ្សា​ដែករបស់​ខ្លួន​ពិតប្រាក​ដមែន ដោយ​សាររឿង​មេជាង​រប​ស់ខ្លួនឱ្យ​ជួយ​ចេ​ញថ្លៃបន្ទប់​ KTV​ ខ្លួនមិនមា​នលុយ ហើ​យមេ​ជាង​បាន​ដើរ​ចេញ​ទៅក្រៅ ​ពេលនោះ​ខ្លួន​ក៏មា​នចិត្តខឹង ក៏បានយកដុំឥដ្ឋ​គប់កញ្ចក់រ​ថយន្តមេជា​ងនោះ​តែម្តង ហើ​យរូបខ្លួន​ក៏បា​នប្រើប្រាស់​គ្រឿងញៀនជា​ប្រចាំផងដែរ។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ​អាវុធហត្ថខេត្ត ទទួល​ការងារស្រាវជ្រាវ និ​ងបង្ក្រា​បបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំ​ងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីចាត់ការតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button