ព័ត៌មានជាតិ

លោកជំទាវកិត្តិស​ង្គហបណ្ឌិត ម៉ែន សំអន ស្នើដ​ល់នារី​ជាក្រុម​ការ​ងារអាជ្ញាធរ និងបេក្ខភាព​ក្រុម​ប្រឹ​ក្សា​ សូមប្រព្រឹត្តនូវ​អំពើល្អ និងកុំធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អារម្មណ៍ ​ផលប្រយោ​ជន៍​របស់ពល​រដ្ឋ​នៅក្នុង​មូលដ្ឋានរបស់ខ្លួន

(ភ្នំពេញ)៖ថ្លែងក្នុងឱកាសអញ្ជើញជួប​សំណេះសំណា​ល​ជាមួយបេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និង​ថ្នាក់ដឹ​កនាំ​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព ​និងអភិវឌ្ឍន៍ និងក្រុម​ចលនាស្ត្រី នៃខណ្ឌ សង្កាត់ ក្នុង​រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២២ នៅ​វិមាន៧ម​ករា លោកជំ​ទាវកិត្តិសង្គ​ហ​បណ្ឌិត ម៉ែន សំអន ឧប​នាយករដ្ឋមន្រ្តី អនុប្រធានគ​ណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ស​មា​គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើដល់នារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខ​ភាពក្រុមប្រឹក្សា​ទាំងអស់ សូមប្រព្រឹត្តនូ​វអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជ​ន៍របស់ព​លរដ្ឋនៅក្នុងមូលដ្ឋាន​របស់ខ្លួននីមួយៗ ដែលខ្លួនតាំងនៅ ។ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីសហ​ការណ៍គ្នាជម្រុញ នូវល្បឿននៃកា​រអភិវឌ្ឍន៍ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ ត្រូវជម្រុញ​ក្នុងការអនុវត្ត​នូវតួនាទីរបស់ខ្លួន ក្នុងគាំ​ពារអភិ​បាលកិច្ចល្អ ដោយ​ចាត់ចែងប្រើប្រាស់ធនធាន នានាដែ​លមានប្រកបដោ​យ ចិរភាព សំរាប់បំ​ពេញសេចក្តីត្រូវកា​រជាមូលដ្ឋានក្នុងឃុំ សង្កាត់រប​ស់​ខ្លួន បំរើផ​ល​ប្រយោជន៍រួមរ​បស់ប្រជា​ពលរដ្ឋ និងគោរពផលប្រយោជន៍​របស់ជាតិ​ស្របតាមន​យោ​បាយ​ទូទៅ​របស់រដ្ឋ ។

 

ទន្ទឹមនោះដែរលោកជំទាវកិត្តិតសង្គហបណ្ឌិត បញ្ជាក់ថា ក្រោមកា​រដឹកនាំប្រក​បដោយ​កត្តិបណ្ឌិត​របស់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​មានសុខសន្តិភាព មាន​ស្ថេរ​ភាពនយោបាយល្អ និងមា​នភា​ពរីក​ចម្រើនលើគ្រប់វិស័យ គ្រប់​គ្រង​បាន​យ៉ា​ងល្អនូវ​កា​រឆ្លង​រីក​រាលដាលកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ា​ក់សាំងតាម​អភិក្រម ផ្ការីក

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer