ព័ត៌មានជាតិ
លោក សុខ ពេញវុធ បានដឹកនាំមន្ត្រីក្រោមឱវាទចុះជួយពន្លត់អគ្គីភ័យក្នុងសង្កាត់ស្រះចក

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅម៉ោង១១,៣០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រោមឱវាទចុះជួយពន្លត់អគ្គីភ័យ ដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញទទួលបានជោគជ័យ។