ព័ត៌មានជាតិ

លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានបើកកិច្ចប្រជុំ និងណែនាំបន្ថែម ស្តីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីត-១៩

និពន្ធនាយក

ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ។ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានបើកកិច្ចប្រជុំ និងណែនាំបន្ថែម ស្តីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីត-១៩ ជាពិសេសវីរុសអូមីក្រុង នៅក្នុងសហគមន៍ នៅសហសាលរដ្ឋបាលក្រុង ដូនកែវ។

ក្នុងកិច្ចប្រជុំ និងណែនាំបន្ថែមនេះ លោក អភិបាលក្រុងបានណែនាំដល់លោក លោកស្រី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ក្រុងដូនកែវ ទាំងអស់ នៅចំណុចសំខាន់ៗរួមមាន៖

១/ប្រជុំផ្សព្វផ្សាយលិខិតរបស់ក្រសួងសុខាភិបាលស្តីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសកូវីត-១៩ ជាពិសេស វីរុសអូមីក្រុង នៅក្នុងសហគមន៍
២/ប្រជុំផ្សព្វផ្សាយលិខិតរបស់រដ្ឋបាលខេត្តតាកែវ ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីត-១៩ ជាពិសេស អូមីក្រុង នៅក្នុងភូមិសាស្រ្តខេត្តតាកែវ
៣/លោក អភិបាលបានជំរុញបន្ថែមដល់ការិ.ជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្ថែម និងធ្វើការផ្សព្វផ្សាយអោយទូលំទូលាយ ពិសេស តាមសាលារៀន វត្តអារាម ផ្សារ ភោជនីដ្ឋាន អាហារដ្ឋាន និងតាមកន្លែងដែលមានការជួបជុំដែលមានមនុស្សច្រើនកុះករ អោយអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន។
៤/ពន្លឿនការចាក់វ៉ាក់សាំងកូវីត-១៩ ដូសជំរុញ (ដូសទី៣ និងទី៤)តាមមូលដ្ឋានបន្ថែម។

កិច្ចប្រជុំនេះមានការចូលរួមដោយ លោក លោកស្រី អភិបាលរង កងកម្លាំងទាំងបី លោកស្រីប្រធាន ការិ.ស្រុកប្រតិបត្តិ លោកចៅសង្កាត់ទាំងបី និងលោក លោកស្រី ប្រធាន អនុប្រធាន ការិ.ចំណុះរដ្ឋបាលក្រុង ទាំងអស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button