ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដាក់ផែនការ ដល់កងកម្លាំង​អន្តរាគមន៍ជួ​យសង្គ្រោះ​ប្រជាពលរដ្ឋ ដោ​យគ្រោះដោយ​ទឹកជំនន់

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២​០២២ បានដាក់​ផែនការ ដល់កងកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះ​ស្រាយយ​ថាហេតុផ្សេងៗ ដល់គ្រប់បណ្តា​កងឯកភា​ពចំណុះ កងពលតូចថ្មើរជើងលេខ៥១ ។

លោកមេ​បញ្ជាការ កងពល បានបញ្ជាក់ថា ក្នុងតួនាទីភារកិច្ច របស់កងកម្លាំង​គឺត្រៀមលក្ខណៈ​អន្តរាគមន៍ ដោះស្រាយ​យថាហេតុ ២៤ម៉ោងលើ​២៤ម៉ោង និងចូលរួមការពារ សន្តិសុខស​ណ្តាប់ធ្នាប់សង្គម ជួយសង្គ្រោះប្រជាព​លរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិ​សាស្រ្ត​ទទួលខុសត្រូវ តាមសំណូមពរ​អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រមូលផ្តុំ ត្រួតពិនិត្យ ឧបករណ៍ សម្ភារ មធ្យោបាយ សម្រាប់ជួយសង្គ្រោះតាមបទបញ្ជា ។

សូមបញ្ជាក់ថា ដោយសារភ្លៀងបន្តធ្លាក់ ធ្វើឲ្យស្ថានភាពទឹកនៅតាមអូរព្រំដែនកម្ពុជាថៃ បានហក់​ឡើងជាបន្តបន្ទាប់ រួមជាមួយនឹងទឹក​ហូរធ្លាក់ពីប្រទេសថៃ អាចបណ្តាលឲ្យមានទឹកជំនន់ នៅតាម​តំបន់ព្រំដែនមួចំនួនផងដែរ។

ក្នុងឱកា​សនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានកោតសរសើរដល់នាយពលទា​ហានទាំងអស់ ដែលបានខិតខំបំ​ពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ជាចុ​ងក្រោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានផ្ដាំផ្ញើ​រដល់កងកម្លាំងទាំ​ងអស់ បន្តយកចិត្តទុក្ខដាក់ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែ​ធ្វើតាមកា​រណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ«៣ការពារ និង ៣កុំ» ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button