ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកកំពង់លែង

កំពង់ឆ្នាំង៖ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សាន់ យូ អភិបាលរង តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ដោយបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២២នៅសាលប្រជុំស្រុកកំពង់លែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្តកំពង់ឆ្នាំង នាយករងរដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ ជុំវិ ញស្រុក ក្រុមប្រឹក្សាឃុំនិងលោកមេឃុំក្នុងស្រុកកំពង់លែងចូលរួមផងដែរ។
លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្តបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៧៩អនក្រ.តត ស្តីពីការតែងតាំង លោក យ៉ែម លក្ខិណា ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ២ អោយកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ជំនួស លោក សំ ចាន់ថន អតីតអភិបាលនៃគណៈអភិបាលស្រុកដែលចូលនិវត្តន៍។
បន្ទាប់ពីទទួលអនុក្រឹត្យនិងត្រារួចមក លោក យ៉ែម លក្ខិណាអភិបាលនៃគណៈអភិបាលស្រុកកំពង់លែងទើប និង តែងតាំងថ្មីបានប្ដេជ្ញាចិត្ត តាមតួនាទីនិងភារកិច្ច គោរពរដ្ឋធម្មនុញ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព រក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អចូលរួមអនុវត្តន៍នូវគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សាន់ យូ បានមានប្រសាសន៍ថា ការប្រកាសតែងតាំងអភិបាលស្រុកកំពង់លែងនៅថ្ងៃនេះដើម្បីបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខឱ្យបានល្អប្រសើរ រួមសាមគ្គីឯកភាពផ្ទៃក្នុងសហការឱ្យបានជិតស្និតជាមួយក្រុមប្រឹក្សាស្រុក ប្រកបដោយឆន្ទៈតែមួយក្នុងស្មារតីទទួលខុសត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់ និង លើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ជាពិសេសយកចិត្តទុកដាក់បង្កើនមុខរបរនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបរិបូណ៍សង្ឃឹមថា នឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវស្វែងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ស្រុកកំពង់លែង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការ ការពារសុខសន្តិភាព ស្របតាមគោលនយោបាយបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
រក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព សិក្សាបញ្ចៀសផលប៉ះពាល់បរិស្ថាន និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងអ្នកគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នាៗដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ៕   

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button