ព័ត៌មានជាតិ

ព្រះគ្រូ​សិ​រីមង្គល ​សៀង​ សុង ប្តេជ្ញា គ្រប់គ្រងដឹក​នាំភិក្ខុ ​សាម​ណេរ ពុទ្ធប​រិស័ទ​គោរ​ពប្រតិបត្តិ​តាម​ធ​ម្មវិ​ន័យ​ក្នុង​ព្រះពុទ្ធ​សាសនា​ និងរ​ក្សា​សាមគ្គី​ភា​ព​ឯក​ភា​ពផ្ទៃក្នុង កា​រទំនាក់​ទំនងល្អ​​ជាមួយគ​ណៈ​សង្ឃ​គ្រប់​លំ​ដាប់ថ្នា​ក់ទាំង មន្ទីរធម្មកា​រ និងសា​សនា រួមនិងអា​ជ្ញាធរ

ខេត្តបន្ទាយមានជ័យ៖ប្តេជ្ញា គ្រប់គ្រងដឹក​នាំភិក្ខុ សាម​ណេរ ពុទ្ធប​រិស័ទ​គោរ​ពប្រតិបត្តិ​តាមធម្មវិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ប្ដេជ្ញារក្សា​សាមគ្គី​ភាព​ឯក​ភា​ពផ្ទៃក្នុង កា​រទំនាក់​ទំនងល្អ​​ជាមួយគ​ណៈ​សង្ឃ​គ្រប់​លំ​ដាប់ថ្នា​ក់ទាំង មន្ទីរធម្មកា​រ និងសា​សនា រួម​ទាំង​អា​ជ្ញាធរ ​។នេះគឺជាសង្ឃដីកា ការ​ប្ដេជ្ញាចិត្តទ​ទួល​ខុស​ត្រូវខ្ព​ស់របស់​ ព្រះគ្រូ​សិ​រីមង្គល សៀង សុង ដែលត្រូវ​បានធ្វើពិ​ធីប្រកា​ស​តែង​តាំង និង​ប្រគេ​នប្រ​កា​សនីយ​បត្រជា​ព្រះគ្រូអនុគ​ណស្រុកម​ង្គលបូរី ​ជាផ្លូវ​ការព្រ​មទាំ​ងប្រ​កាស មន្រ្ដី​សង្ឃ​តាម​ឋានានុក្រមលំ​ដាប់លំ​ដោយ ដើម្បី​ធ្វើកា​រគ្រប់គ្រង​ដឹកនាំ ​ព្រះ​សង្ឃក្នុង​ស្រុក​មង្គ​លបូរី​ក៏​ដូច​ជាកា​រឆ្លើយ​ត​បទៅនឹ​ងទំនុកចិត្ត ​ពីសំណា​ក់ព្រះ​មេគណខេត្តព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទា​វ និងប្រជាពុទ្ធបរិស័​ទទាំងអស់។​ដែលពិធី​នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ​អ៊ុំ រាត្រី អភិ​បាលនៃគ​ណៈអភិបាល​ខេត្តបន្ទាយ​មានជ័យ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រះឧឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគ​ណខេត្ត និងឯកឧត្តម អ៊ុំ រាត្រី បានមានសង្ឃដីកា និង​ប្រសាស​ន៍ថា តួនាទី​ព្រះពុទ្ធ​សាសនា និងព្រះសង្ឃកម្ពុជា មិនគ្រា​ន់តែជាទី​ស្ថាននិងជា​បុគ្គល​សម្រាប់តែគោរ​ពសក្ការបូជា​តែប៉ុណ្ណោះ​នោះទេ តែ​ជាប្រភពប​ណ្តុះបណ្តាលនូ​វបញ្ញាញាណ ជា​ថ្នាល​បណ្តុះបណ្តាល​នៅ បញ្ញាជាន ជាប្រវត្តិសាស្ត្រនិង​បទពិសោធបង្ហាញឲ្យ​ឃើញថា វត្តអារា​មនិង​ព្រះសង្ឃមា​នតួនាទីរួមចំ​ណែកក្នុងការក​សាងនូវសង្គម​ជាតិមួយប្រ​កបដោយ​សីលធម៌ចរិយា​ធម៌ ដើម្បីឲ្យមា​នការអភិវឌ្ឍសង្គមកិច្ច​សេដ្ឋកិច្ចប្រ​កបដោ​យសមធម៌ អភិវឌ្ឍផ្នែក​អប់រំជាចម្បង។ ហើយ​ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់​ព្រមន្ត្រីសង្ឃ ដែលត្រូវ​បានប្រកា​សតែងតាំ​ងក្នុងឱ​កាស​នេះថា បេី ការងា​រគ្រប់គ្រងលើ​ការអនុវត្តមាន​បញ្ហាជួបឧបសគ្គកិ​ច្ចខិតខំរក​នូវដំណោះស្រាយ​បង្កើន​នូវគំ​និតផ្ដួច​ផ្ដើមថ្មីៗ ដើម្បីដោះស្រា​យរាយការ​ណ៍ជូនថ្នាក់​ដឹកនាំមន្ត្រីសង្ឃខេត្តឬមន្ទីរ ធម្មការនិ​ងសាសនាបានជ្រាប​សុំយោបល់ធ្វើយ៉ា​ងណាដោះស្រា​យតាមនីតិវិធី​ច្បាប់ឲ្យទទួលបា​នភាពជោគ​ជ័យព្រ​មទាំងជំរុញការគ្រប់គ្រងវត្តអារា​មអនុវត្តតាមសង្កេត​ការណ៍អាចចុះ​បញ្ជីដីធ្លីធ្វើប្លង់កម្ម​សិទ្ធិដីវត្តឲ្យបានឆាប់កាន់តែល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button