ព័ត៌មានជាតិ

ម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់០១នាក់នៅក្នុងស្រុកភ្នំស្រុក

បន្ទាយមានជ័យ៖មនុស្ស០២នាក់ បានស្លាប់ និង ០១នាក់ទៀតរងរបួស ត្រូវបានដឹក​បញ្ជូន​ទៅមន្ទីរ​ពេទ្យភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាច​រណ៍រវាងម៉ូតូ​បុកជាមួយម៉ូតូ នៅវេលា​ម៉ោង០​៦និង២៥​នាទីយប់ ថ្ងៃទី២៤ ខែមី​នា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវប៉េតុង​លើខ្នង​អាងត្រពាំងថ្ម​ ខាង​ជើ​ងផ្លូវ​ចុះភូមិ​តាអុងចម្ងាយប្រហែល១០០​០ម៉ែត្រ ស្ថិតនៅភូមិ​តាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តប​ន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ដំបូង​មានម៉ូតូ០១​គ្រឿង ​ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០​០១ ពណ៌ខ្មៅ គ្មានផ្លាក​លេខ អ្នកបើ​កបរឈ្មោះ យ៉ន សេត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងអ្នករួមដំ​ណើរឈ្មោះ អុឹ​ម សំវិត អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយ បើកបរទិ​សដៅពីជើង ទៅត្បូង ក្នុងល្បឿន​លឿន លុះមកដល់ចំណុច​កើតហេតុខាងលើ បាន​បុក​ចំពេញមួយ​ទំហឹងជាមួយម៉ូតូ០​១គ្រឿងទៀតម៉ាកHONDA DREAM ស៊េរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ហែម ទី ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ​ពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក បើកបរក្នុងល្បឿនលឿន​ ក្នុងទិស​ដៅពីត្បូង​ទៅជើង(ផ្ទុយគ្នា)

នគរបាលបានបញ្ជាក់ថា៖ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូម៉ាកHONDA DREAM ឆ្នាំ ២០០១ ឈ្មោះ យ៉ន សេត រងរបួសធ្ងន់ជើងខាងស្ដាំ និង​ដៃស្ដាំប​ញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យ​មង្គលបូរី និងអ្នករួមដំណើរឈ្មោះ អុឹម សំវិត អាយុ ៤៥ឆ្នាំ រងរបួសធ្ងន់,បាក់ជើងខាងស្ដាំ ត្រូវ​បានបញ្ជូន​ទៅព្យាបា​លនៅមន្ទីរពេទ្យមង្គលបូរី (ក្រោយ​មក​បាន​ស្លាប់នៅពេ​ល​ទៅដល់មន្ទីរពេទ្យ) ។ចំណែកអ្នកបើកបរ ម៉ូតូម៉ាក HONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី រងរបួស​ធ្ងន់បាន​បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក (បន្ទាប់​មកបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ) ។មូល​ហេតុ​បង្កគ្រោះថ្នាក់អ្នក​បើកបរ ម៉ូតូម៉ាកHONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី បើកបរ​ក្នុងល្បឿនលឿន និងមិនប្រ​កាន់ស្ដាំ ចំណែកអ្នក​បើក​បរម៉ូតូម៉ាកHONDA DREAM ឆ្នាំ២០០១ ឈ្មោះ យ៉ន សេត បើកបរក្នុងល្បឿន​លឿនខ្វះការប្រុងប្រយ័ត្ន (មិនពាក់មួកសុវត្ថិភាពទាំង៣ នាក់ ។ ម៉ូតូ ខូចខាតធ្ងន់ចំ​នួន០២គ្រឿង បច្ចប្បន្នរក្សាទុកនៅប៉ុស្តិ៍នគ​របាល រដ្ឋបាលប៉ោយចារ ដោយ​ឡែកសពជនរងគ្រោះ សមត្ថកិច្ច​ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button