ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រី​មុំ ផ្តល់ប្រាក់ឧ​បត្ថម្ភប្រ​ចាំខែឧសភា ឆ្នាំ២០២២ មូលនិធិ​ចាស់ជរា ជូនដល់លោកយាយ លោ​កតាចាស់ជរាគ្មានទី​ពឹង និង​មានជីវភាពខ្វះខា​តក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)ឯកឧត្តម សៅ សា​រ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធាន​មូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិ​ន អមដំណើរដោយក្រុមការងារ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២២ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតា​ចាស់ជរាគ្មា​នទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងា​ររបស់មូលនិធិ។

 

ឯកឧត្តម បា​ននាំមកនូវបណ្តាំផ្ញើសា​កសួរសុខទុ​ក្ខពីសំណាក់ លោកជំទាវ បានស្រីមុំ ប្រធា​នមូល​និធិចាស់​ជរាខេត្តប៉ៃលិន និងឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររា​ជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចា​ស់ជរាទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯ​កឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាព​លរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង​នៅទូទាំង​ខេត្តប៉ៃលិន។

 

នាឱកាសនោះឯកឧត្តមតំ​ណាងរាស្ត្រ បានលើកឡើងថា មូលនិធិនេះបាន បង្កើតឡើ​ងក្នុងគោ​លបំណង និងទិស​ដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអា​យុចា​ប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមា​នលទ្ធភាពអាចចេញទៅប្រកបមុខ​របរ ដើម្បីចិញ្ចឹ​មជីវិតបាន ក៏ដូចជា ការជួយ​លើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោក​តា ដោយមិ​នប្រកាន់​បក្សពួក និង និន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណ​បំណា​ច់ធំធេងណាស់ ក្នុង​ការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។

 

ជាមួយគ្នានោះដែរ ឯកឧត្តម​ក៏បានអំពាវនាវដល់​លោកយាយ លោកតា ក៏ដូចជាប្រជា​ពលរដ្ឋទាំង​អស់ សូមចូលរួមប្រយុទ្ធប្រឆាំ​ងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីក​រាលដាល នៃជំងឺកូវីដ១៩ ដោយ​ត្រូវអនុវត្តន៍​តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោ​រពអនុវត្តន៍​នូវវិធានចាំ​បាច់នានា​របស់រាជ​រដ្ឋាភិបាល។

 

លោកយាយ លោកតា ដែលបានទទួលប្រាក់​ឧបត្ថម្ភពីមូលនីធីចាស់ជរានាពេលនេះ បានថ្លែង​អំណរគុ​ណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគា​ត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។

 

សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូល​និធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅសា​ខាកាកបា​ទក្រហមកម្ពុជាខេត្ត ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយ​មូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៧នាក់​ដោយ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button