កាស៊ីណូរបស់ លោកឧកញ៉ាម្នាក់ក្នុងខេត្តឧត្ដរមានជ័យ បើកដៃឲ្យពលរដ្ឋខ្មែរចូលលេង យ៉ាងពពាក់ពពូន(Video)

ខេត្តឧត្ដរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ ហាក់រក្សាភាពស្ងប់ស្ងាត់ ខណ:កាស៊ីណូ របស់ ឧកញ្ញ៉ា លឹម ហេង កំពុង បើកដៃ ឲ្យ ខ្មែរចូល លេង យ៉ាងភ្លុកទឹកភ្លុកដី រហូត មានអ្នកខ្លះ ចាញ់ បោស គូទ ខោ លក់ អស់ ដីធ្លី ផ្ទះសម្បែង រហូត ខ្លះរត់ចោលស្រុក ព្រោះ តែខ្មាស់ គេជាដើម។
ម្ចាស់ កាស៊ីណូ ខាងលើ ត្រូវបាន គេ ស្គាល់ ថា ជា កម្មសិទ្ធិ របស់ លោក ឧកញ្ញា លឹម ហេង អនុប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា ដែល គ្រាន់តែ ក្នុង ខេត្ត ឧត្តមានជ័យ លោក មាន កាស៊ីណូ រហូត ទៅ ដល់ បីរ កន្លែង ឯណ្ណោះ ។
ប្រជាពលរដ្ឋ ដែលធ្លាប់ចាញ់អស់បោសគូទខោបានលួចបង្ហើប ទាំងភាពក្តុកក្តួលដោយខ្មាស គេ ពេក បាន លើកឡើង ថា កនកន្លងខ្លួនធ្លាប់ លង់ ចាញ់ល្បែង ស៊ីសងក្នុង កាស៊ីណូ ខាងលើ ហើយ សម្រេច ចិត្ត លក់ ដីធ្លី ផ្ទះសម្បែង ដើម្បី បាន លុយ ចូល លេង ស្រង់ដើម ក៏ប៉ុន្តែ នៅតែ ចាញ់ ងើបមុខ មិន រួច ដដែល ។
អ្នក ចាញ់ល្បែង ររូបនេះបញ្ជាក់ថា មិនមែន ត្រឹមតែ រូបខ្លួនម្នាក់ ឯង នោះទេ ដែល លង់ខ្លួន ចាញ់ល្បែង ក្នុង កាស៊ីណូ ឈ្មោះ សា ង៉ាំ រី ស៊ត គឺ មាន ពលរដ្ឋ ជាច្រើន នាក់ ទៀត ខ្លះ លក់ អស់ ទ្រព្យសម្បត្តិ អស់ ពី ខ្លួន ព្រាត់ប្រាស ក្រុមគ្រួសារ និង រត់ចោលស្រុក ទៅ ធ្វេី ការ នៅ ប្រទេស គេ ដដោយសារចាញ់ល្បែងច្រើនពេក ណាមួយខ្មាស់គេផង ចង់គិតខ្លីម្តងៗទៀតផង។
អ្នក មាន ភារកិច្ច ការ ផ្នែក កាស៊ីណូ ក្នុង ខេត្ត ឧត្តរមានជ័យ បានបញ្ជាក់ ថា កាស៊ីណូ របស់ លោក ឧកញ៉ា លឹម ហេង ដែល បើកដៃ ឲ្យ ខ្មែរ ចូល លេង តាមតែ អំពើ ចិត្ត មាន ស្ថិត ជាប់ ព្រំដែន កម្ពុជា – ថៃ ជប់ គគី , ច្រកទ្វារ អន្តរជាតិ អូរ ស្មាច់ និង ច្រកទ្វារ អន្តរជាតិ ជាំ សាងាំ ។
យោងតាម អ្នក បាន ដឹង សាច់រឿង ច្បាស់ អំពី កាស៊ីណូខាងលើបានបង្ហើថា ចាប់តាំងពី កាស៊ីណូ ខាងលើ បើក ដំណើរការ គេ សង្កេតឃើញ ជនជាតិ ខ្មែរ ចូល លេង ជា រៀងរាល់ថ្ងៃ ខុស ពី សេចក្តីជូនដំណឹង ( ស . ជ . ណ ) របស់ ទីស្តីការ គណ : រដ្ឋមន្ត្រី ។ ស . ជ . ណ របស់ គណៈរដ្ឋមន្ត្រី បាន កំណត់ ថា ក្នុង វង់ល្បែង កាស៊ីណូ នីមួយៗ គឺ បើក ទទួលភ្ញៀវ ឲ្យចូល លេងតែ ជន បរទេស តែ ប៉ុណ្ណោះ ហើយ ដាក់ កំហិត មិន ឲ្យ ខ្មែរ ចូល លេង ជា ដាច់ខាត តែដោយឡែកកាស៊ីណូ របស់ ឧកញ៉ា លឹម ហេង បែជាបើកឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយផ្គើនទៅនឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាទៅវិញ។
ដូច្នេះសង្ឃឹមថា អាជ្ញាធរខេត្តឧត្ដរមានជ័យ និងមានចំណាត់ការទៅលើ កាស៊ីណូខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ប្រមុខរាជរដ្ឋាភិបាលដាក់ចេញ៕