ព័ត៌មានជាតិ
(ខេត្តស្វាយរៀង) ពិធីក្រុងពាលីសុំសេចក្តីសុខក្នុងការរុះរេីដំបូល ដេីម្បីសាងសង់បន្ទប់ធ្វេីការបន្ថែមលេីអាគារធ្វេីការដែលមានស្រាប់
នៅសាលាខេត្តស្វាយរៀងនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខក្នុងការរុះរេីដំបូលនៃអាគាររដ្ឋបាលសាលាខេត្តដេីម្បីសាងសង់បន្ទប់ធ្វេីការបន្ថែម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិររញ្ញវត្ថុសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ជាច្រេីនរូបទៀត។