ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិគោគដូង ឃុំពាមឯក ស្រុកឯកភ្នំ

នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការដាំកូនកូនឈើឡើងវិញដោយ មានការអញ្ជើញចូលរួម ពី ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមទី៣ ទទួលបន្ទុកខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត យុវជន បានអញ្ជើញចូលរួមប្រមាណជិត៤០០នាក់។
នៅក្នុងការបើកយុទ្ធនាការដាំកូនឈើឡើងវិញនះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុកចំនួន៤ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺមានស្រុកឯកភ្នំ ថ្មគោល សង្កែ និងស្រុកមោងឬស្សី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុកទាំង៤ និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត។
យុទ្ធនាការដាំកូនឈើឡើងវិញនេះ គឺរដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងនៅចំណុចព្រំប្រទល់បង្គោលកំណត់រវាងតំបន់២ និងតំបន់៣ ត្រង់បង្គោលលេខ ២៨៥ ២៧៦ និង២៨៧ ដោយដាំនូវកូនឈើចំរុះ ដូចជាត្នោត ដើមរាំង ខ្ទុំ ។ល។ ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button