ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​រក្សាទុក និង​ប្រើ​ប្រាស់​ដោ​យខុសច្បា​ប់នូវសារ​ធាតុញៀន នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋាន​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោ​យ​លោកវរ​សេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជា​ការមូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត បានបើកប្រតិបត្តិការបង្រ្កា​បករណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុ​ញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់ រួម​នឹង​វត្ថុតាងគ្រឿងញៀន នៅចំណុចបន្ទប់ទឹក កាស៊ីណូប៉ា​រ៉ាមិច ស្ថិតក្នុងភូមិក្បាល​ស្ពាន១ សង្កា​ត់អូរ​ជ្រៅ ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទា​យមានជ័យ កាលពីនៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៨ ខែឧ​សភា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យ​ដឹងថា ក្រោយពីបានទទួលព័ត៌មានពីសន្តិសុខភ្លាម កម្លាំងមូលដ្ឋានអា​វុធហត្ថក្រុងប៉ោយប៉ែត បាន​ចុះទៅ​ដល់ចំណុចកើតហេតុខា​ងលើ ហើយធ្វើកា​រឃាត់ខ្លួនជនសង្ស័យបា​នម្នាក់ ឈ្មោះ ពេជ្រ រ៉ាវី ហៅ ក្រឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជា​តិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់​នៅមិនពិត​ប្រាកដ ក្នុងក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ និងដ​កហូតវត្ថុតាងរួមមាន គ្រឿងញៀ​នប្រភេទ​ថ្នាំគ្រាប់​រាងមូល​ពណ៌ក្រហ​មក្បឿង(WY) ច្រកក្នុងក​ញ្ចប់តែមួយ​ជាមួយម៉្សៅ​ក្រាមពណ៌​សថ្លា​(ទឹកកក) ចំនួន​០៦កូន​ថង់កិប​ ស្មើនឹង០​៦គ្រាប់ ​ទម្ងន់ ១,៦៧ក្រា​ម(មួយក្បៀស​ហុកសិ​បប្រាំពី​រក្រាម) និងសម្ភារៈ​ផ្សេងៗ​មួយ​ចំនួនទៀត ហើ​យ​នាំម​កកា​ន់មូល​ដ្ឋានអា​វុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បី​ចាត់​ការតាមនីតិវិធី ។

ក្រោយពី​ការឃាត់ខ្លួន និងសួរ​ចម្លើយ​ជនសង្ស័យ បា​នសារភាពថា រូបគេពិតជាបានរក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ពិត​ប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជ​ន​សង្ស័យ ត្រូវបានកម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូន​មកបញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់​ការបន្ត​តាមនីតិវិធី ។

លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជ​អាវុធហត្ថខេត្ត ទទួលកា​រងា​រប្រឆាំ​ងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ​ជនសង្ស័យ​ រួមទាំ​ងវត្ថុតាង ត្រូវបា​នកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុ​ធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button