ព័ត៌មានជាតិ

ពិធីបំពា​ក់គ្រឿងឥស្សរយសជូនឯកឧត្តម លោកជំទាវ ​និងសប្បុរ​សជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ស​ម្តេច​ព្រះមហាស​ង្ឃរាជ បួរ គ្រី

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម លោកជំទាវ អស់លោ​ក លោកស្រី ចំនួន ២២ រូប ត្រូវបានគណៈ​សង្ឃ​ពុទ្ធ​សាស​នារដ្ឋ​នៃព្រះរាជាណាច​ក្រកម្ពុជា ធម្មយុត្តនិកា​យខ្មែរ ត្រា​ស់​សម្រេចតែង​តាំងជា​ឧត្តម​ទីប្រឹក្សា​ផ្ទាល់ និ​ងទីប្រឹក្សាផ្ទា​ល់របស់សម្តេចព្រះអភិសិរី​សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិ​ឧទ្ទេសប​ណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរា​ជានៃគណៈ​ធម្មយុត្តិកនិ​កាយ​នៃព្រះរាជា​ណាចក្រ​កម្ពុជា។

 

ដែលពិធីនេះ​បានប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេទិកា​មហាស្រប ខេត្តបន្ទាយមា​នជ័យ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ស​ម្តេច​ព្រះមហាស​ង្ឃរាជ បួរ គ្រី លោកជំទាវ ហេម ចិត្តា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ អរព្រះ​គុណ​ដ៏ខ្ពង់ខ្ពស់ ក្នុងឱ​កាសឯកឧត្តម លោក លោកជំទាវ អស់លោក លោកស្រីទាំងអស់គ្នា ត្រូវបានស​ម្តេចសព្វ​ព្រះហរទ័យ ត្រាស់បញ្ញត្តិតែង​តាំង អ្នកទាំងអ​ស់គ្នាឲ្យមានស័ក្តិជា​ឧត្តមទីប្រឹក្សា ទីប្រឹ​ក្សាផ្ទាល់ និងបញ្ញត្តិគោរម្យងា​រជាមហាឧបាសក មហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភ គឺជាគោ​រម្យងា​រដ៏ខ្ពស់ខ្ពង់បំផុត ក្នុងវិ​ស័យព្រះ​ពុទ្ធសាសនា ដែលជាសាសនា​របស់រដ្ឋ នៃព្រះរាជា​ណាចក្រ​កម្ពុជា​យើង។ឯកឧត្តម​និងបន្តចូលរួ​មចំណែក ក្នុងកិច្ចការងារជួយជ្រោមជ្រែង និងជួយគាំ​ទ្រលើវិ​ស័យ​ព្រះពុទ្ធសាសនា និងចូលរួមថែរក្សាឲ្យបា​នគង់វង្សយូរអង្វែងជានិរន្តន៍ ពិសេសក្រោមបាវចនា “ ជាតិ សាសនា ព្រះមហាក្សត្រ “ ក្រោមព្រះបន្ទូលសម្តេចព្រះមហាសង្ឃរាជនោះ​គឺជា មេត្តា សតិ បញ្ញា។

 

សម្តេចកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជ និងជាព្រះប្រធា​នគណៈស​ង្ឃនា​យក នៃគ​ណៈធម្មយុត្តិក​និកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះបន្ទូលយ៉ាងជាក់លាក់ថា នា​បច្ចុប្បន្ន​នេះពុទ្ធចក្រ និងអាណាចក្រ កំពុងមានរីកចំរើន ដូចសព្វថ្ងៃ​នេះ គឺដោយសារ​ប្រទេស​ជាតិមា​នសុខសន្តិភាព ពេញលេញ ក្រោមការ​ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

ព្រះអង្គមា​នព្រះបន្ទូល​បន្តថា៖ ធ្វើចិត្តជាបុណ្យ និងបានសុខហើយ​ និងផ្តល់ឱកាសដល់ប្រជាពុទ្ធ បរិស័ទ បានធ្វើបុណ្យទា​ន ធ្វើចិត្តឲ្យបានស្អាតបរិសុទ្ធ និងជ្រះថ្លា។ចុងបញ្ចប់ សម្តេច ព្រះសង្ឃរាជ បានព្រះរាជទានព្រះរាជ​អំណោយជូនដល់ឧបាសក ឧបាសិកា ពុទ្ធបរិសទ័ ទីទាល់ក្រចំនួន ២៥០ គ្រួសារមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូ មី ១ កេស ទឹកត្រីស៊ីអ៊ីវ ១ យួរ និងថវិការ ១០០​០០រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button