ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរារាំងនុយក្លេអ៊ែររបស់ខ្លួន​ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរារាំងនុយក្លេអ៊ែររបស់រុស្ស៊ី ដាក់ការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃអាទិត្យម្សិលមិញ ចំពេលមានភាពតានតឹងជាមួយលោកខាងលិច ជុំវិញការវាយប្រហារអ៊ុយក្រែន។​​​ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូល លោក ពូទីន បានសង្កត់ធ្ងន់ថា មហាអំណាចធំៗរបស់អង្គការណាតូបានធ្វើ «សេចក្តីថ្លែងការណ៍យ៉ាងគឃ្លើនប្រឆាំងប្រទេសរុស្ស៊ី» រួមជាមួយនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមកលើប្រទេសរបស់លោក។ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍យ៉ាងដូច្នេះថា «បណ្តាប្រទេសលោកខាងលិច មិនត្រឹមតែចាត់វិធានការប្រឆាំងនឹងប្រទេសរបស់យើងក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីកំពូលនៃអង្គការណាតូបានចេញសេចក្តីថ្លែងការណ៍យ៉ាងចាស់ដៃ ប្រឆាំងប្រទេសរបស់យើងទៀតផង»។ជាមួយគ្នានេះ លោក ពូទីន បានស្នើដល់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងមេបញ្ជាការកងទ័ពឲ្យដាក់កងកម្លាំងរារាំងនុយក្លេអ៊ែរទៅក្នុងប្រព័ន្ធពិសេសសម្រាប់បម្រើការប្រយុទ្ធ៕​​

 

Related Articles

Leave a Reply

Your email address will not be published.

Back to top button