រុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្តើមការចរចា

គណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមការចរចាលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសបេឡារុស្ស ក្នុងបរិបទនៃជម្លោះនៅអ៊ុយក្រែនដែលបង្ហាញពីសញ្ញានៃការធូរស្រាល។ទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស្ស Beltaបាននិយាយនៅថ្ងៃនេះថា ”គណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនកំពុងចូលរួមក្នុងកិច្ចចរចាលើកដំបូង” ។គណៈប្រតិភូអ៊ុយក្រែនរួមមានរដ្ឋមន្ត្រីការពារជាតិ Oleksiy Reznikov និងអនុរដ្ឋមន្ត្រីការបរទេស Mykola Tochytskyi។ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនព្រឹត្តិការណ៍នេះថា”បញ្ហាសំខាន់នៃការចរចាគឺបទឈប់បាញ់ភ្លាមៗនិងការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន” ។
វិមានក្រឹមឡាំងបាននិយាយថាខ្លួននឹងមិនប្រកាសជំហរផ្លូវការរបស់ខ្លួនមុនពេលកិច្ចប្រជុំនោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា”ខ្ញុំស្នើឱ្យភាគីនានារង់ចាំការចរចា។
ខ្ញុំនឹងមិនប្រកាន់ជំហរណាមួយលើការចរចាឡើយ” ។ក្រសួងការបរទេសបេឡារុស្សបានបង្ហោះសារថា អ្វីៗបានត្រៀមរួចរាល់សម្រាប់កិច្ចប្រជុំដោយមានរូបថតបន្ទប់ដែលមានតុចរចាដ៏វែងដោយមានទង់ជាតិបេឡារុស្សនៅកណ្តាលហើយទង់ជាតិរុស្ស៊ី និងអ៊ុយក្រែននៅសងខាង។អ្នកចរចារុស្ស៊ីម្នាក់បាននិយាយថា ប្រទេសនេះចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះខណៈដែលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី៥។ ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin, Vladimir Medinskyដែលបានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស ដើម្បីចូលរួមកិច្ចពិភាក្សាបាននិយាយថា”យើងពិតជាចាប់អារម្មណ៍ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយចំនួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ប្រទេសចិននៅថ្ងៃដដែលបានអំពាវនាវឱ្យបន្ថយការកើនឡើង និង “អត់ធ្មត់” ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា “ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនៅក្នុងស្ថានភាពអ៊ុយក្រែន និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយស្ថានការណ៍និងដោះស្រាយវាដោយនយោបាយ”។
កាលពីម្សិលមិញប្រធានាធិបតីZelenskyបាននិយាយថាគាត់មានការសង្ស័យអំពីលទ្ធភាពនៃការទម្លាយ។ លោកបានមានប្រសាសន៍ថា“ខ្ញុំពិតជាមិនជឿលើលទ្ធផលនៃកិច្ចប្រជុំនេះទេ។ ប៉ុន្តែសូមឲ្យពួកគេព្យាយាម”។លោក Zelensky បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ តម្រង់ទៅកាន់យោធារុស្ស៊ីដោយអំពាវនាវឱ្យពួកគេបោះបង់ចោលឧបករណ៍របស់ពួកគេ ហើយចាកចេញពីសមរភូមិ ហើយបាននិយាយថា ទាហានរុស្ស៊ីជាង៤,៥០០នាក់ត្រូវបានសម្លាប់។ លោកក៏បានអំពាវនាវឱ្យ EU ផ្តល់សមាជិកភាពអ៊ុយក្រែន “ភ្លាមៗ” តាមរយៈនីតិវិធីពិសេសមួយ។ក្នុងអំឡុងថ្ងៃទី៥នៃជម្លោះកងកម្លាំងរុស្ស៊ីត្រូវបានគេនិយាយថាបានប្តូរទៅប្រើយុទ្ធសាស្ត្រឡោមព័ទ្ធដោយចាប់ផ្តើមពីទីក្រុង Chernihiv ភាគឦសាននៃរដ្ឋធានីគៀវ។ មន្ត្រីមន្ទីរប៉ង់តាហ្គោនបាននិយាយថា ប្រទេសរុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្រ នៅពេលដែលការឈានទៅមុខរបស់ខ្លួនបានថយចុះ ដោយសារតែ “ការជួបការតស៊ូដ៏ខ្លាំងក្លាពីយោធាអ៊ុយក្រែន” ក៏ដូចជាការប្រឈមមុខនឹងបញ្ហាភស្តុភារ។អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថាកងកម្លាំងរុស្ស៊ី “បន្តបាញ់ផ្លោងពីគ្រប់ទិសទី” ដោយពណ៌នាថាវាជា”ពេលវេលាដ៏លំបាក”។
ទីភ្នាក់ងារនេះបាននិយាយថាទាហានអ៊ុយក្រែននៅមូលដ្ឋានទ័ពអាកាស Vasylki ភាគនិរតីនៃរដ្ឋធានីគៀវ កំពុងប្រឈមមុខនឹងការបាញ់កាំភ្លើងធំ និងការវាយប្រហារដោយកងកម្លាំងរុស្ស៊ី។ប្រទេសលោកខាងលិចមួយចំនួនបានផ្តល់ជំនួយយ៉ាងរហ័សដល់អ៊ុយក្រែន។ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានប្រកាសថាសហភាពអឺរ៉ុប (EU) បានសម្រេចផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញនិងផ្ទេរអាវុធទៅឱ្យអ៊ុយក្រែន។ ប្រទេសដាណឺម៉ាក និងស៊ុយអែតក៏បានប្រកាសផ្ទេរអាវុធប្រឆាំងរថក្រោះនិងឧបករណ៍យោធារាប់ពាន់គ្រឿងទៅកាន់អ៊ុយក្រែនផងដែរ។អ៊ុយក្រែនបានប្រកាសថា ជនស៊ីវិល៣៥២នាក់ត្រូវបានសម្លាប់ រួមទាំងកុមារយ៉ាងតិច ១៤នាក់ ហើយមនុស្ស១,៦៨៤នាក់បានរងរបួស ក្នុងនោះមានកុមារ ១១៦នាក់។ រុស្ស៊ីក៏បានទទួលស្គាល់ជាលើកដំបូងថាមានអ្នកស្លាប់និងរបួសនៅអ៊ុយក្រែន ។ប៉ុន្តែមិនបានបញ្ចេញចំនួនជាក់លាក់ទេ។ប្រជាជនមកពីប្រទេសផ្សេងៗបានបន្តដើរតាមដងផ្លូវដើម្បីតវ៉ាទាមទារឲ្យបញ្ឈប់ការប្រយុទ្ធនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស G7 ក៏បានបញ្ជាក់ជំហរជាមួយអ៊ុយក្រែនផងដែរ។ទន្ទឹមនឹងនោះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថាប្រទេសនេះ”នៅតែជាមិត្តក្នុងពិភពលោក”។ ចារកម្មអ៊ុយក្រែនជឿថាបេឡារុស្ស កំពុងបង្ហាញ”ឆន្ទៈចូលរួមដោយផ្ទាល់”នៅក្នុងប្រតិបត្តិការយោធារុស្ស៊ី។ បេឡារុស្សបានបើកការបោះឆ្នោតប្រជាមតិមួយ ដោយពលរដ្ឋ ៦៥.១៦% យល់ព្រមបោះបង់ការរំសាយអាវុធនុយក្លេអ៊ែរនិងអព្យាក្រឹតភាពរបស់ប្រទេស ដែលជាវិធានការមួយអាចជួយបេឡារុស្សអនុញ្ញាតឱ្យរុស្ស៊ីដាក់អាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន៕