ជនជាតិថៃ២នាក់ ខ្មែរម្នាក់ ត្រូវសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួននៅព្រំប្រទល់ស្រុកខ្លងហាត-ស្រុកអារញ្ញ ក្រោយពីរកឃើញបារីបរទេសម៉ាកផ្សេងៗ ចំនួន៣,៨៩៥សុង នៅក្នុងរថយន្ត

(ថៃ)៖ក្រោយពីប្រទះឃើញរថយន្តបើកកអាប់ឃ្លង់ នៅក្នុងទឹកដីភូមិផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ មានការសង្ស័យ សមត្ថកិច្ចផ្នែកស៊ើបអង្កេតថៃ សហការជាមួយ មេភូមិសាប់ភ្លូខាងជើង ឃុំបេនចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ប្រទេសថៃ ហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ខណៈសមត្ថកិច្ចបើកទ្វារឃ្លុបរថយន្ត ម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ ប្រទះឃើញបារីបរទេសគេចព័ន្ធជាច្រើន ឈានដល់ការឃាត់ខ្លួនបុរស៣នាក់ មានថៃ២នាក់ នឹងខ្មែរម្នាក់ នៅព្រឹកថ្ងៃទី២៨កក្កដា ២០២២ យកទៅសួរចម្លើយ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ បុណ្យប្រាដាប់ ចៃភក្ដី អាយុ៣៥ឆ្នាំ ជាជនជាតិថៃជាអ្នកបើករថយន្ត,ចាន់មិន បុណ្យសុភា អាយុ២៥ឆ្នាំ ជនជាតិថៃ នឹង ដូង រា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានបារីបរទេសម៉ាកផ្សេងៗ រួមមានៈម៉ាក:LUXURYចំនួន១,១៣២សុង ស្មើនឹង១,១៣២០កញ្ចប់,ម៉ាកGOLDចំនួន១,៨៦៣សុង ស្មើនឹង១៨,៦៣០កញ្ចប់,ម៉ាកIZAចំនួន៣៥០សុង ស្មើនឹង៣,៥០០កញ្ចប់,FINEចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកLAPINចំនួន៣០០សុង ស្មើនឹង៣,០០០កញ្ចបើ,ម៉ាកARAចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកCOWBOYចំនួន៥០សុង ស្មើនឹង៥០០កញ្ចប់ សរុបទាំងអស់៣,៨៩៥សុង ស្មើនឹង៣៨,៩៥០កញ្ចប់។ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ បញ្ជូនប្រគល់ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទាំងអស់ ទៅឲ្យមន្រ្តីជំនាញស្រុកអារញ្ញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕