ជនសង័្សយម្នាក់ឆ្លងពីខេត្តពោធិ៍សាត់ចូលមកធ្វេីសកម្មភាពលួ.ចយកម៉ូតូនៅខេត្តបាត់ដំបង ត្រូវជាប់អន្ទាក់នៅស្រុកមោងឫស្សី

បារត់ដំបង៖នៅយប់ថ្ងៃ សៅរ៍ ៧កេីតខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២១វេលាម៉ោង២៣និង២០នាទីនៅក្នុងលំនៅរបស់ឈ្មោះតាត ណែម ភេទប្រុស អាយុ៤៦ឆ្នាំស្ថិតក្នុងក្រុមទី២៣ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនសង័្សយបានធ្វេីសកម្មភាពចូលលួចយកម៉ូតូរបស់ជនងគ្រោះដែលទុកនៅខាងក្រោមផ្ទះ។
ក្នុងពេលកំពុងធ្វេីសកម្មភាពលួ.ចយកបានម៉ូតូមួយគ្រឿងហេីយជនសង័្សយបានយកម៉ូតូទៅទុកនៅលេីផ្លូវថ្នល់ចម្ងាយប្រមាណ១០០ម៉ែត្រពីផ្ទះជនរងគ្រោះ ហេីយជនសង័្សយបានចូលមក លួ.ចយកម៉ូតូមួយគ្រឿងទៀត ក៏ប៉ុន្តែក្នុងពេលចូលមកធ្វេីសកម្មភាពម្តងទៀតនេះ ត្រូវជនរង គ្រោះជាម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ហេីយស្រែកឆោឡោ ផ្អេីលអ្នកជិតខាងរួចរួមគ្នាដេញប្រផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានជនសង័្សយម្នាក់រួមទាំងម៉ូតូនោះផង។
ភ្លាមៗជនរងគ្រោះបានរាយការណ៍ពីករណីនេះដល់សមត្ថកិច្ចនគរបាលហេីយសមត្ថកិច្ចបានចុះទៅដល់ចុះណុចកេីតហេតុនិងឃាត់ខ្លួនជនសង័្សយមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
ជនសង័្សយឈ្មោះសុឹម ហ៊ាង ហៅត្រដក់ ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
-*វត្ថុតាងដកហូតមាន៖
-ម៉ូតូម៉ាកវេវអាល់ហ្វាសេរី២០២០ ពណ៌ខៀវ គ្មានស្លាកលេខ ។
-ម៉ូតូម៉ាកហុងដាទ្រីម សេ១២៥សេរី២០២០ ពណ៌ខ្មៅស្លាកលេខបាត់ដំបង1AO-7495
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា សកម្មភាពលួ.ចយកទ្រព្យសម្បត្តិនេះមុខសញ្ញាអាចមានគ្នាលេីសពីម្នាក់នេះ តែក្នុងពេលសាកសួរជនសង័្សយខាងលេីបានបដិសេធថា មិនមានបក្សពួកផ្សេងទៀតទេគឺគេធ្វេីសកម្មភាពតែម្នាក់ឯងលួ.ចយកម៉ូតូចំនួន០២គ្រឿង។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់បានប្រេីប្រាស់ជាធម្មតា៕(រូបភាពនគរបាលស្រុកមោងឫស្សី)By kosal!