ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទំងន់ទោស(ឆក់)

firstnewsexpess

ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តិអំពើហិង្សា(ឆក់យកទូរស័ព្ទ) នៅចំណុចមុខការ៉ាស់ប្រេងតេលា ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ​សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ​២០២២​ វេលាម៉ោងប្រហែល ១៨ និង​ ៣០នាទី​​។

ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ របស់អធិការដ្ឋានននគរបាលខណ្ឌកំបូល បានចុះល្បាតក្នុងមូលដ្ឋាន ដល់ចំណុចផ្លូវលំ ភូមិត្មាតពង សង្កាត់បឹងធំ ក៏បានឃើញជនសង្ស័យឈ្មោះ ហ៊ុន ហុង និងឈ្មោះ ម៉ូវ ធារ៉ា កំពុងឈរលេងនៅមុខផ្ទះ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យទាំង ០២នាក់ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ទើបជនសង្ស័យឈ្មោះ ហ៊ុន ហុង និងជនសង្ស័យឈ្មោះ ម៉ូវ ធារ៉ា បានសារភាពថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៨ និង ៣០នាទី ជនសង្ស័យឈ្មោះ ហ៊ុន ហុង និងបក្ខពួកឈ្មោះ ម៉ូវ ធារ៉ានិងឈ្មោះ ហ៊ុន ហេង បាន ធ្វើសកម្មភាពឆក់ទូរស័ព្ទពីមនុស្សស្រីចំនួន ០១នាក់ ម៉ាកអូប៉ូ ពណ៌ខ្មៅ នៅចំណុចមុខការ៉ាស់ប្រេងតេលា ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។

កម្លាំងជំនាញបានឃាត់ជនសង្ស័យចំនួន ០៣នាក់៖ទី១-ឈ្មោះ ហ៊ុន ហុង ភេទប្រុស​ អាយុ ១៨ឆ្នាំ​ មុខរបរ មិនពិតប្រាកដ​ មានទីលំនៅផ្ទះគ្មានលេខ​ ផ្លូវលំ ភូមិត្មាតពង​ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ (ឃាត់ខ្លួន មានសារធាតុញៀន)។ទី២-ឈ្មោះ ម៉ូវ ធារ៉ា ភេទប្រុស​ អាយុ ១៩ឆ្នាំ​ មុខរបរ មិនពិតប្រាកដ​ មានទីលំនៅផ្ទះគ្មានលេខ​ ផ្លូវលំ ភូមិត្មាតពង​ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ (ឃាត់ខ្លួន មានសារធាតុញៀន)។ ទី៣-ឈ្មោះ ហ៊ុន ហេង ភេទប្រុស​ អាយុ ១៩ឆ្នាំ​ មុខរបរ មិនពិតប្រាកដ​ មានទីលំនៅផ្ទះគ្មានលេខ​ ផ្លូវលំ ភូមិត្មាតពង​ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ (ឃាត់ខ្លួន មានសារធាតុញៀន)

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។ ដោយនិពន្ធនាយក

Related Articles

Leave a Reply

Your email address will not be published.

Back to top button