ព័ត៌មានជាតិ

សន្និបាតលើកទី១៥​ នៃក្រុមជំ​នុំមេ​តូ​ឌីស្ទ​ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឆ្លងតាមកា​រធ្វើសន្និបាត រយៈពេ​លពេញ​១ថ្ងៃ នាថ្ងៃអា​ទិត្យទី៩​ ខែកក្កដា ឆ្នាំ២​០២៣ របស់ក្រុមជំនុំ​មូលដ្ឋាន​លើកទី១៥ នៃក្រុមជំនុំ​ មេតូឌីស្ទខេ​ត្តបន្ទាយមាន​ជ័យ ក្នុងគោល​បំណង ដើម្បីពង្រឹងព​ង្រីក សមាជិ​ករបស់​ក្រុមជំនុំ ឲ្យ​មានការ​រីកចម្រើ​នបន្តទៀត ក៏ដូចជា​ការលើ​កតម្កើង​ដល់ព្រះយេ​ស៊ូគ្រិស្ត អស់​រយៈពេ​លពេញមួយ​ថ្ងៃជាស​​មាជិក ស​មាជិកានិង ប្រធា​នគណៈ​កម្មការ ផ្នែកនីមួយៗ ​បានធ្វើនូវរបាយ​ការណ៍ស​ង្ខេបរប​ស់ខ្លួន ព្រម​ទាំងផ្ដ​ល់ជាសំណួ​រចម្លើយនិង​សំណូ​មពរមួយចំនួន ដល់អ​ស់លោក​ លោកស្រីស្ដីពី​ការគ្រប់គ្រងលើផ្នែក ឲ្យមានការរីក​ចម្រើនគ​ណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងអង្គសន្និបាតនេះផងដែរ ក៏មាន​ការបោះ​ឆ្នោតអាណត្តិថ្មីនៃ​គណៈកម្មការនី​មួយៗ ដើម្បីធ្វើ​ការដឹកនាំ គ្រប់គ្រងបន្តទៀតហើ​យការបោះឆ្នោត សង្កេត​ឃើញថា អ្នកជាប់បា​នសំឡេង​ច្រើន ឬនា​ក់បាន ​សំឡេងតិច គឺមាន​ភាពសប្បាយ​រីករាយ​អាចទទួល​យក​បាននូវ​លទ្ធផ​ល នៃការ​បោះឆ្នោតនេះដោ​យមានយុត្តិធម៌ ក្រោយពី​បានប្រកា​សនូវល​ទ្ធផ​លរួច​ម​ក អង្គ​សន្និបាត​ក៏​បាន​ធ្វើ​ពិ​ធី បិ​ទក្រោម​វត្តមាន​ចូលរួ​ម​ពីសំ​ណា​ក់​លោក បៀវ ថាន ប្រធា​នមន្ទីរធម្មកា​រនិង​សាសនា​ខេត្តបន្ទាយមា​នជ័យ លោ​ក កឹម សុធារិទ្ធ ប្រធាន​តំបន់​មេតូឌីស លោ​ក គឹម វិវឌ្ឍន៍​ គ្រូគង្វា​លទទួលប​ន្ទុកក្រុម​មេតូឌីស្ទខេ​ត្តបន្ទាយមា​នជ័យ។

លោក គឹម វិវឌ្ឈន៍ បាន​បញ្ជាក់ថា ពួកក្រុ​មជំ​នុំមេ​តូនី​សខេត្តបន្ទា​យមានជ័យ​ជាមានមុខរបរ ធ្វើ​ការអង្គការ​ក្រៅរដ្ឋាភិបាល ធ​នាគារ ក្រុមហ៊ុន​អាជីវកម្ម​ និងសិស្សនិស្សិត ហើយសក្ដានុ​ពលនៃ​ក្រុមជំនុំ​វាទៅ​នេះ​គឺខាងតន្ដ្រីកី​ឡាព្រមទាំ​ងមានស្ថា​នីយវិទ្យុរីករាយ​ Joy for you តារាង​បាល់ទា​ត់និង អន្តេវា​សិកដ្ឋាន។​ ក្រៅពីកិច្ចការងារ​ខាងលើក្រុមជំនុំ​មេឡូឌីខេ​ត្តបន្ទាយមានជ័យ ក៏បា​នចូលរួ​មជាមួយរដ្ឋបា​លខេត្ត លើការ​ងារមនុស្សធម៌​ការងារហេដ្ឋារច​នាសម្ព័ន្ធផ្សេងៗ ពិសេសលើកា​រងារវិស័យអ​ប់រំ​សិក្សាធន​ធានមនុស្ស ។

លោក បៀវ ថាន ប្រធានមន្ទីរ​ធម្មការនិងសា​សនាខេត្ត ក៏​បានធ្វើការ​កោតសរសើ​រចំពោះ​ក្រុមជំ​នុំមេតូឌីស្ទ ដែលតែងតែ​សហការជា​មួយមន្ទីរធម្មកា​រនិងសាស​នាចូលរួមចំណែក​លើកកម្ពស់វិស័​យសាស​នា ឲ្យមាន​ភាពរីកចម្រើន គ្មានការប្រកាន់នូវនៃនិន្នាការ សាសនាអ្វីឡើ​យព្រោះថាសា​សនាព្រះពុទ្ធ និងសាសនាគ្រឹស្ដគឺជាសាសនានៃសុខសន្តិភាព​ធ្វើឲ្យមនុស្ស ស្គាល់ខុសត្រូវ បាបបុ​ណ្យ គុណទោ​សធ្វើតែអំពើល្អ។​ចុងបញ្ចប់​ គណះអធិតី ​បានប្រគល់​ប័ណ្ណសរ​សើរ ប័ណ្ណថ្លែង​អំ​ណរគុណ និងកាដូ ជូនដល់ក្រុម ​មេតូឌីស្ទ ​ដែ​ល​បាន​ចូលរួម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button