ព័ត៌មានសន្តិសុខសង្គម

អុជធូបទៀនចោលបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះចំនួន ០១ខ្នងនៅស្រុកពួក

និពន្ធនាយក

សៀមរាប ៖ ថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២
នៅវេលាម៉ោង០៨:៣០នាទី មានករណីឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន ០១ខ្នង នៅភូមិត្រពាំងស្វាយ ឃុំរេីល ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា : ករណីអគ្គិភ័យនេះបណ្តាលមកពី ម្ចាស់ផ្ទះ
អុជភ្លើងធូប និងទៀន ចោលនៅកន្លែងអាសន:ខាងលើផ្ទះ ហើយម្ចាស់នៅក្រោមផ្ទះ។

ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មុខរបរជាគ្រូពេទ្យ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋទេ តែធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិមួយចំនួន :
-ផ្ទះទំហំ១៤.ម × ៧.ម ថ្មក្រោម(ប្លង់សេ១សន្លឹក) ឈើលើ ប្រក់ក្បឿង។
-គ្រែក្រញូង ១ តម្លៃ ១៦០០០$(មួយម៉ឺនប្រាំមួយពាន់)ដុល្លារ។
-ទូឈើដាក់ខោអាវ ១ តម្លៃ ៥០០$(ប្រាំរយ)ដុល្លារ។
-តុឈើក្រញូង ១ តម្លៃ ១០០០$(មួយពាន់)ដុល្លារ។
-តុឈើ(តុបាយ) ២ តម្លៃ ៥០០$(ប្រាំរយ)ដុល្លារ។
-ខ្សែកប្លាទីន១ខ្សែ តម្លៃ (៥ជី)។
-ផ្លាកដៃប្លាទីន១ខ្សែ តម្លៃ (៥ជី)។
-ចិញ្ចៀនប្លាទីន ២វង់ (៤ជី)។
-ប្រាក់ចំនួន ៣០០០$(បីពាន់ពាន់)ដុល្លារ។
និងសម្ភារ:ប្រើប្រាស់មួយចំនួនចំមួយចំនួន(-ល-)។

សរុបការខូចខាតទាំងអស់គិតជាទឹកប្រាក់ប្រហែលចំនួន ៣៤៥០០$(បីម៉ឺនបួនពាន់ប្រាំរយ)ដុល្លារ។

ក្នុងប្រតិបត្តិការសង្រ្គោះ កម្លាំងសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ អធិការនគរបាលស្រុក (ពួក+អង្គរជុំ)០២គ្រឿង ប្រើប្រាស់ អស់ទឹកចំនួន ០៤រថយន្ត, ម៉ូទ័របូមទឹកបាញ់ជំនួយផង ទេីបភ្លេីងរលត់ទៅវិញនៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button