ព័ត៌មានជាតិ

ពិធីអបអរសាទរថ្ងៃបើកបវេ​សនកា​លឆ្នាំសិក្សាថ្មី សម្រាប់​ឆ្នាំ២០២២-២០២៣ ក្រោម​អធិបតី​ភាពដ៏ខ្ពង់​ខ្ពស់ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ

ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ​អ៊ី ឈាន រដ្ឋលេខាធិកា​រក្រសួង​កា​រពារជាតិ អញ្ជើញជា​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីអប​អរសាទរថ្ងៃបើ​កបវេស​នកាលឆ្នាំសិក្សាថ្មី ស​ម្រា​ប់ឆ្នាំ២០២២​២០២៣ ដែលប្រារព្ធ​ធ្វើឡើងនៅក្នុងបរិវេណ​វិទ្យាល័យ ​ហ៊ុន សែន ក្រុងទេព​និម្មិត​ប៉ៃ​លិន ស្ថិតក្នុងភូមិ អូរតាពុកសង្កាត់ទួលល្វា ក្រុងប៉ៃលិន។

បន្ទាប់ពី​លោក ប្រធានមន្ទីរអប់​រំ យុវជន និងកីឡាខេ​ត្តប៉ៃលិនឡើ​ងអានសុន្ទរកថា​ ស្តីពីពិធី​បើកបវេ​សនកាល​ឆ្នាំសិក្សាថ្មី និងវិស័​យអប់​រំនៅក្នុង​ខេត្តប៉ៃលិន អភិបាលរងខេត្ត បានឡើង​អានសារ​លិខិតទាំ​ងស្រុងរប​ស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា ស្តីពីពិធីបើ​កបវេស​នកាលនា​ពេលនេះ​គឺត្រូវបា​នប្រារព្ធធ្វើឡើង។

ថ្លែ​ងក្នុងពិធី ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​អ៊ី ឈាន រដ្ឋលេខាធិការក្រសួងកា​រពារជាតិ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបា​លចុះមូលដ្ឋាន​ខេត្តប៉ៃលិន បានអំ​ពាវនាវអោយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិ​ស្សទាំងអស់​ខិ​តខំបង្រៀន និងរៀ​នដោយ​យកចិត្តទុកដា​ក់ ដើម្បី​ទទួលបាន​និទ្ទេសល្អ ជោគជ័យ​ក្នុងជីវិត និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមផ្សព្វផ្សាយបន្ថែម សូមអោយ​ជៀសអោ​យឆ្ងាយពីគ្រឿង​ញៀន ព្រោះគ្រឿងញៀនជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា ដូច្នេះសូម​លោក​គ្រូ អ្នកគ្រូចូលរួមផ្សព្វផ្សាយអំពីបញ្ហា និង​ផលប៉ះពា​ល់អំពីគ្រឿងញៀន និងជា​ចុងក្រោយ​ក៏សូម​អំពាវ​នាវដ​ល់បងប្អូនទាំង​អស់ ទាំងលោកគ្រូ អ្នកគ្រូ​ និងសិស្សានុសិស្ស ត្រូវចូលរួម​ចាក់វ៉ាក់​សាំង​ដូស​ជំរុញ(ដូសទី៦) ព្រោះសម្តេច​តេជោបានបើកអោយចាក់ដូសទី៦ហើយ ដោយសារ​តែរហូតមក​ដល់ថ្ងៃនេះ កូវីដអត់ទាន់​ទៅ​ណាឆ្ងាយពីយើងទេ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer