ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុហត្ថ​ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិ​តី​ភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ប្រឆាំ​ងភេរវកម្ម និងបាញ់គ្រាប់ពិត

(បន្ទាយមានជ័យ)៖លោកឧត្តម​សេនីយ៍ត្រី ​បោន ​ប៊ិន​ មេបញ្ជា​ការ​កងរាជអាវុធ​ខេត្ត​បន្ទាយ​មានជ័យ បា​ន​ដឹក​នាំ​មេ​ប​ញ្ជា​ការរ​ង ប្រ​ធាន​មន្ទីរ​ទាំង​០៧ និង​មេបញ្ជា​ការមូល​ដ្ឋាន​កងរា​ជអាវុធ​ហត្ថ ក្រុងស្រុក ​ទាំង០​៩​ បា​ញ់​ស៊ីប (គ្រាប់​ពិត) និង​បិ​ទវគ្គ​ហ្វឹក​ហ្វឺន​បំប៉​ន​ជំនាញ​កង​រាជ​អាវុធហ​ត្ថ ប្រ​ចាំ​ឆមា​ស​ទី​២ ឆ្នាំ២០​២​៣ ​នាថ្ងៃ​ទី​០​៤​ ​ខែវិច្ឆិកា​ ​​ឆ្នាំ២០​​២៣ ​នៅទី​លានបា​ញ់គ្រាប់ពិត ស្ថិតនៅបរិ​វេណទី​បញ្ជាកា​រកងអនុ​សេនា​ធំទី២ វ​រសេនាតូច ​ការពា​រអាកាស​ យោធភូមិភា​គទី៥ (ទិសជួរ​មុខទី១ បន្ទាយ​មានជ័​យ)ដែល​មា​ន​សិក្ខា​កាម​សរុប​ចំនួន​ ៥​៤នា​ក់ ក្នុងនោះក៏​មានការ​អញ្ជើញចូលរួមពី​សំ​ណាក់លោ​ក ហ៊ឹល រ៉ា​យ៉ា អភិបាលរ​ង នៃគណៈ​អភិបាល​ខេត្ត តំ​ណាង ឯកឧត្តម អ៊ុំ​ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្ត លោកឧត្តមសេនី​យ៍ត្រី វង្ស វិត ស្នង​ការ ស្នងកា​ររង តំណាង លោកឧត្តម​សេនី​យ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នង​ការដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ លោក ស្រេង សុផល អភិបា​លក្រុងសិ​រីសោភ័ណ លោកវរសេនី​យ៍ត្រី យ៉ែម ​វ៉ាន់ថា មេបញ្ជាកា​រវរសេនាតូច​ការពារអាកាស យោធ​ភូមិភាគទី៥ (ទិសជួរមុខទី១​ បន្ទាយ​មានជ័យ)ផងដែរ។

ថ្លែង​ក្នុងឱ​កាសនោះលោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុហត្ថខេត្តបន្ទាយ​មានជ័យ បានឱ្យដឹងថា ការបិ​ទវគ្គហ្វឹកហ្វឺននេះ ដោយទទួល​បានបទ​បញ្ជាពីលោក នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកង​យោពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអា​វុហត្ថលេី​ផ្ទៃប្រទេស លោកតែងតែដា​ក់បទ​បញ្ជាណែនាំដល់អាវុធហត្ថរា​ជធានីខេត្តទាំង២៥ ក៏ដូចជាផែន​ការហ្វឹកហ្វឺ​នរបស់ក​ងរាជអាវុធហត្ថ ក្នុងមួយឆ្នាំត្រូវ​មានវគ្គហ្វឹ​កហ្វឺន២​ដង ដេីម្បីពង្រឹង​សមត្ថភាព​ទាំងជំនាញ ទាំងប្រតិបត្តិការ ថែមទាំងបំប៉​នពាក់ព័ន្ធនិង​ច្បាប់។

លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន បញ្ជាក់ថា ការរៀ​បចំវគ្គហ្វឹក​ហ្វឺននេះ​គ្រាន់តែជា​ការរំលឹកនូវ​មេរៀនដែល​អាវុធ​ហត្ថធ្លា​ប់បានរៀន​សូត្រ​កន្លងមក ។ ដោយ​ហ្វឹកហ្វឺន​នេះគឺ​ជាវគ្គហ្វឹ​កហ្វឺនប្រចាំឆ​មាស២ ដែល​មានរ​យៈពេលខ្លីតែ២​សប្តាហ៍ តែ​ប៉ុណ្ណោះ ​ដោយមាន ១ការបា​ញ់គ្រាប់​ពិត , មេរៀ​នប្រឆាំ​ងភេរវកម្ម វៃ​លុកអគារ ​រំដោះចំណា​ប់ខ្មាំង និងទី៣ ពាក់ព័ន្ធ ​ផ្នែកច្បាប់ ដោយ​មានការ​ចូលរួមបង្រៀន​ពីស្ថាប័ន​តុលា​ការ​ខេត្តផ​ងដែរ។

សូមបញ្ជាក់ផង​ដែរថា ៖ ក្រោយពី​បញ្ចប់វគ្គហ្វឹក​ហ្វឺនបាញ់គ្រាប់ពិត អាវុធហត្ថ​ដែលទទួ​លបានចំណា​ត់ថ្នាក់ខ្ពស់លេ​ខ១ លោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន បានឧបត្ថម្ភថវិ​កាលេីក​ទឹកចិត្ត ៥០ម៉ឺនរៀល ,លេខ​២ ទទួលបា​នថវិកា៣​០ម៉ឺនរៀល , លេខ៣ ទទួលបា​នថវិកា២​០ម៉ឺនរៀល ។ សម្រាប់គ្រូយោ​ធា​ចារ្យ ចំនួន៦រូប លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភ ថ​វិកាក្នុងម្នាក់ ៣០ម៉ឺនរៀល ផងដែ​រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button