ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់​ស្នងការ​រង ត្រូវយ​កចិត្តទុកដា​ក់ពង្រឹងសមត្ថភាព ចំ​ណេះ ជំនាញ ផ្នែកច្បាប់ និង​ព័ត៌មានវិទ្យា ដល់មន្ត្រីក្រោម​ឱវាទ

(បន្ទាយមានជ័យ)៖ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញមួយ ដល់ថ្នាក់​ដឹកនាំស្នងកា​ររង គ្រប់ផែនជំ​នាញនី​មួយៗ ដើម្បីក​សាង​ផែ​នការ អភិវឌ្ឍន៍ ស្នងការ​ដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ ឲ្យកាន់​តែរីកច​ម្រើន នា​ព្រឹកថ្ងៃទី១៤ ខែមីនា ​ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញ​ដល់លោក លោកស្រី ស្នងការរង ត្រូវយក​ចិត្តទុក​ដាក់ពង្រឹងសមត្ថភាព ចំណេះ ជំនាញ ផ្នែកច្បាប់ និង ពត៌មានវិទ្យា ដល់មន្ត្រីក្រោមឱវាទ ដើម្បី​ឲ្យលទ្ធផលនៃការអនុវត្តន៍ ការងារកាន់តែលឿនរហ័ស និងប្រកបដោយប្រសិទ្ធិភាព។

 

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា ការ​ប្រជុំ​កសាងផែ​នការសកម្មភាពនេះ គឺដើ​ម្បីឲ្យនគរបា​ល​គ្រប់ផ្នែកពាក់ពន្ធ័ ត្រូវយកចិត្តទុក​ដាក់បំពេញតួនាទីជំនាញឲ្យបានត្រឹមត្រូវ បម្រើ​សេវា ជូន​ប្រជា​ពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកប​ដោយ​តម្លាភាព និងយុត្តិធម៌៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button