ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់~ទទួលជែលលាងសម្អាតដៃ ដល់មន្ទីរ អង្គភាពនានាទូទាំងខេត្ត

នារសៀលថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតីពិធីប្រគល់~ទទួលជែលលាងសម្អាតដៃ ដល់៤៤មន្ទីរ អង្គភាពនានាទូទាំងខេត្ត ដែលទទួលបានជែលចំណុះ៥០០មីលីលីត្រ សរុប១៥០កេស ស្មើនឹង២៤០០ដប ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារកាកបាទក្រហមខេត្ត ដើម្បីធ្វើសកម្មភាពការងារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតផ្តល់ជាអំណោយសម្ភារៈប្រើប្រាស់ ទទួលទាន។ ក្រៅពីអំណោយថ្ងៃនេះ បានរៀបចំប្រគល់សម្ភារៈក្នុងគោលបំណងគឺដើម្បីគិតគូពីសុខភាព និងទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសាលា មន្ទីរអង្គភាព និងសហគមន៍ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button