ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ពីតំណាងក្រសួងអប់រំ យុវជន និងកីឡា

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញទទួលវិញ្ញាសាប្រឡងពីតំណាងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយករដ្ឋបាលខេត្ត នាយកទីចាត់ការរដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានមណ្ឌលប្រឡងចំនួន ២ មណ្ឌល រួមមាន៖ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី(ខាងត្បូង) ចំនួន ១៧បន្ទប់(ថ្នាក់វិទ្យាសាស្រ្តសង្គម) និងមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី(ខាងកើត) ចំនួន ៣បន្ទប់ (ថ្នាក់វិទ្យាសាស្រ្ត) និងមានបេក្ខជនសរុប ៤៧៥នាក់ ស្រី ២៥៦នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button