ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនេីងម្នាក់ ទៅសាលាដំបូង​ខេត្តអនុវត្តតា​មនីតិវិធី ករណី​ហិង្សា​ដោយចេត​នា និងធ្វើឱ្យខូច​ខាតដោយចេតនា

(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមប​ទបញ្ជា​របស់លោក​ឧត្តមសេ​នីយ៍ត្រី ​បោន ​ប៊ិន មេបញ្ជា​ការក​ងរាជអា​វុធហត្ថ​ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះ​រាជអាជ្ញា អម​សាលាដំបូងខេត្ត​ផងនោះនៅវេលាម៉ោង១៤និង​៤០នាទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២​០២៣ កម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរី​សោភ័ណ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង បានចុះស្រាវជ្រាវឃាត់ខ្លួន​ក្មេង​ទំនេីងម្នាក់ ករ​ណីហិង្សា​ដោយចេតនា និងធ្វើឱ្យខូច​ខាតដោ​យចេតនា ដែលបានប្រព្រឹត្តកាលពីវេ​លាម៉ោង០៣ និង០​៨​នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២​៣ នៅចំណុចមុ​ខការ៉ាស់​សាំងPTT ស្ថិតក្នុង​ភូមិតារា​ងបាល់ សង្កា​ត់កំពង់ស្វាយ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទា​យមានជ័យ។

លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងសិរីសោ​ភ័ណ បានឱ្យដឹងថា ជន​សង្ស័យឈ្មោះ ឈុន គឹមឈាន (ហៅម៉ៃ) ភេទប្រុស ​អាយុ១៥ឆ្នាំ ​ជនជាតិខ្មែរ បច្ចុប្បន្នរ​ស់នៅភូមិ​សែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី បញ្ជាក់ថា កាល​ពីវេលាកេី​តហេតុ មានក្រុមក្មេងទំនេី​ងចំនួន​០២ក្រុម មានគ្នា​ប្រហែល​ចំ​នួន​០៩នាក់ ម៉ូតូចំ​នួន០​៤គ្រឿង ធ្វើសកម្មភា​ពដេញកាប់ និងគប់គ្នា នៅចំណុ​ចមុខកា​រ៉ាស់​សាំងPTT ក្រោយ​ពីធ្វើសក​ម្មភាពរួ​ចក្រុម​ទាំងពីរជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ក្រោ​យពីទទួ​លបានព័ត៌មា​នភ្លាម លោ​កបានដឹ​កនាំកម្លាំងចុះស្រាវជ្រាវ និងពិនិត្យកា​មេរ៉ាសុវត្ថិ​ភាពជុំវិញ​កន្លែងកើត​ហេតុ កំណត់​បាននូវមុ​ខសញ្ញា ​ក្មេងទំនើ​ងទាំង២ក្រុម ១ក្រុមDL(ដីឡូត៍), ក្រុមOM​B(អូរអំបិល) បន្ទាប់​ពីកំណត់មុខ​សញ្ញាបាន​ហេីយ កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បាន​ចុះឃា​ត់ខ្លួន​បានក្មេង​ទំនេីងម្នាក់ ​នៅចំណុចភូមិ​សែ​សិន សង្កាត់​អូរអំបិល ក្រុងសិរី​សោភ័ណ យក​មកសួរនាំ​នៅមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោ​ភ័ណ ដើម្បីចា​ត់ការតាមនីតិ​វិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសា​រភាពថា រូបខ្លួនជា​សមាជិកក្នុងក្រុមDL (ដីឡូត៍) ហើយកន្លងមកក្រុមរបស់ខ្លួន ពុំដែ​លមានទំ​នាស់ជាមួ​យក្រុមOMB(អូរអំបិល)នោះទេ។ នៅ​ថ្ងៃកេីតហេតុវេ​លាម៉ោងប្រមាណ៣​ទាប់ភ្លឺខ្លួននិ​ងបក្ខពួកមកពី​ដេីរលេងនៅផ្សាររាត្រី ពេលជិះ​ដល់ម៉ូតូមក​ដល់ចំណុច​ការ៉ាស់សាំ​ងPTT ក៏បា​នជួ​បនិ​ងក្រុម​OMB​(អូរអំបិល) មាន​ម៉ូតូ៣គ្រឿ​ងជិះដេញកាប់ពួ​កខ្លួនតែម្តង។ ដោយ​ផ្អែកលេី​ចម្លេីយសារភាព កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង បានកសាងសំណុំរឿងប​ញ្ជូនមក​កាន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតា​មនីតិវិ​ធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្នជន សង្ស័យ ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ​២០២៣ នេះ ដើម្បីអនុវត្តតាម​នីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button