ព័ត៌មានជាតិ
សាខា កក្រក រាជធានីភ្នំពេញបានរៀបចំពិធីបើកអប់រំវគ្គផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម

សាខា កក្រក រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២២នេះ នៅសាលាបឋមសិក្សាកន្ទោក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបើកអប់រំវគ្គផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម រយៈពេល១ព្រឹក ជូនដល់ប្រជាពលរដ្ឋចំនួន៥៥នាក់ (ស្រី១៥នាក់) មកពីតាមបណ្តាភូមិនានា នៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ដោយបានការអញ្ជេីញចូលរួមជាអធិបតីភាពពី លោកស្រី ទេព កញ្ចនា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល ។
មានប្រសាសន៍ក្នុងឱកាសបើកវគ្គនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា ដែលបានមកធ្វេីការបើកអប់រំវគ្គផ្សព្វផ្សាយដ៏មានសារប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់កន្ទោកនេះ ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ដូចជា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផ្លាកសញ្ញាចរាចរណ៍ គំនូរសញ្ញាចរាចរណ៍ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក្នុងន័យសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជាយេីង ឱ្យធ្លាក់មកនៅកំរិតទាបបំផុត ហេីយក៏បានយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋមដែលជាវិជ្ជាមួយដ៏មានសារសំខាន់អាចជួយជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យឬភ្នាក់ងារសង្គ្រោះមកដល់ ។ មុននឹងប្រកាសបើកវគ្គ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានវគ្គផ្សព្វផ្សាយនេះរួចហេីយ បងប្អូនទាំងអស់នឹងចេះយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម សម្រាប់ខ្លួនឯង ក៏ដូចជាផ្សព្វផ្សាយបន្តទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍រស់នៅរបស់ខ្លួន ៕









