ព័ត៌មានជាតិ

កិច្ចប្រជុំបូ​កសរុប និង​សន្និដ្ឋា​នវា​យតម្លៃល​ទ្ធផលការងា​រក្នុងកា​រចុះយុទ្ធនា​ការឃោសនាបោះ​ឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥​ ឆ្នាំ​២០២២

(បន្ទាយមានជ័យ )៖​លោក បោន ប៊ិន អនុប្រធានក្រុម​ការងារចុះមូល​ដា្ឋនស្រុកមង្គលបូរី ប្រធានក្រុម​ការ​ងារចុះមូលដា្ឋ​នឃុំចំណោម ​នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញ ជាអធិបតីភា​ពក្នុង​កិច្ចប្រជុំបូកសរុប និងសន្និដ្ឋាន​វាយតម្លៃលទ្ធផ​លការងារក្នុង​ការចុះយុទ្ធ​នាការឃោស​នាបោះឆ្នោត​ ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

 

នាឱកាសនោះលោក បោន ប៊ិន បានថ្លែងអគុណ និងកោតសរសើរចំពោះក្រុមការងារ សមាជិកសមាជិក គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំចំណោម ដែលបានខិតខំយ៉ាងស​ស្រាក់សស្រាំ ចុះជាប់​ជាមួយ​បងប្អូនប្រ​ជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។

 

លោកបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមា​នសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន​គណបក្សប្រ​ជាជនកម្ពុជា​ជាង៤០ឆ្នាំកន្លងមកនេះ ដោយសា​រតែ​មានការជឿទុកចិត្ត និងគាំទ្រ​ពីប្រជា​ជនកម្ពុជា​ទូទាំងប្រទេស ហើយបា​នបោះឆ្នោតជូនគ​ណបក្សប្រជាជនកម្ពុជា រហូតដល់​ពេលបច្ចុប្បន្ននេះ ធ្វើឱ្យប្រ​ទេសជាតិមានការរីកចម្រើ​នលើគ្រប់វិស័យ ។

 

លោកបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំ​ពោះមុខប្រជាជនថា គណប​ក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យ​ឱ្យកាន់តែរីកច​ម្រើនប​ន្ថែមទៀត ដែល​ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏​ឧត្តុង្គឧត្តមរបស់​ប្រជាជនគ្រប់ៗរូប​នៅគ្រប់មូលដ្ឋាន។

 

ជាមួយគ្នានោះដែរលោកក៏បានអំ​ពាវនាវទៅដល់ប្រជាពលរដ្ឋ ដែ​ល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវ​អញ្ជើញ​​ទៅចូលរួម​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹ​ងឈា​នមកដល់ នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នាផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button