ព័ត៌មានជាតិ

នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម​ សហការជាមួយអង្គការCIAT បានរៀបចំទិវាបង្ហាញបច្ចេកទេសពង្រីកពូជដំណាំដែលមានសុខភាពល្អក្នុងផ្ទះសំណាញ់

ថ្ងៃអង្គារ​ ១៣កេីត​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ពស២៥៦៦​ ត្រូវនឹងថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២២​ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម​ សហការជាមួយអង្គការCIAT បានរៀបចំទិវាបង្ហាញបច្ចេកទេសពង្រីកពូជដំឡូងមីដែលមានសុខភាពល្អក្នុងផ្ទះសំណាញ់ និងពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៉ិក (CMD) និង ជំងឺកញ្ចុំស្លឹក (CWBD) នៅសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ក្រោមអតិបតីភាពលោក​ គុយ ហួត​ អគ្គនាយករង និងជាដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម​។ តំណាងចូលរួមក្នុងទិវាបង្ហាញ រួមមានលោកនាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៌កសិកម្មកម្ពុជា និងតំណាងអញ្ជេីញមកពីស្ថាប័នពាក់ព័ន្ធរួមមាន​មន្ទីរកសិកម្មរក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ចាម​ ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង​ បាត់ដំបង​ ប៉ៃលិន​ ព្រះវិហារ​ កំពង់ធំ​ និងបន្ទាយមានជ័យ​ CIAT,GIZ, ស្ថាប័នស្រាវជ្រាវមកពី​ប្រទេសវៀតណាម​ និងប្រទេសឡាវ មាន​ HLARC and AGI NAFRI
អាជីវករប្រមូលទិញដំឡូងមី​ និង កសិករដាំដំឡូងមីមកពីខេត្តបាត់ដំបង​ ឧត្តមានជ័យ​ កំពង់ចាមនិងកំពង់ធំ​ សរុបចំនួន ៥២ រូប។ គោលបំណងនៃទិវាបង្ហាញគឺដើម្បីផ្សព្វផ្សាយបច្ចេកទេសនិងអត្ថប្រយោជន៌នៃការពង្រីកពូជដំឡូងមីក្នុងផ្ទះសំណាញ់ និងពូជដំឡូងមីថ្មីដែលមានសុខភាពល្អ ធន់នឹងជំងឺម៉ូសាអុីក និងជំងឺរួញស្លឹក និងការប្រប្រួលអាកាសធាតុដល់អ្នកចូលរួមទាំងអស់។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button