ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមពិធីសំណេះសំណាល និងផ្តល់អំណោយចាសជរា ៤០០នាក់ ក្នុងក្រុងប៉ោយប៉ែត

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៤០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និង​ជូន​ពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស​គណៈ​កម្មា​ធិ​ការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យទាំងអស់។
ក្នុងនាម​ក្រុមការងារនាឱកាសនោះ​ដែរ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានថ្លែងដោយសេចក្តីរីករាយ និងសូមកោតសរសើដោយស្មោះជូនចំពោះថ្នាក់ដឹក​នាំខេត្ត ព្រមទាំងមន្រ្តីរាជការទាំងអស់ទូទាំងខេត្ត ក្រុមការងារ​គ្រប់ថ្នាក់ សប្បុរស​ជននានា វិស័យឯកជនទាំងអស់ ដែលបានចូលរួមសាមគ្គីគ្នា ក្នុងការរួម​ចំណែកជួយ​មនុស្ស​ចាស់ឱ្យទទួលបាននូវការផ្គត់ផ្គង់ ការហូបចុក សំលៀកបំពាក់ ការថែទាំ​សុខភាព និងទទួលបាន នូវភាពកក់ក្តៅពីសង្គមជាតិ​ និងបង្កល​ក្ខណៈគ្រប់​គ្រាន់ដល់មនុស្សចាស់ សម្រាប់ការអភិវឌ្ឍសង្គមជាតិយើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានអំពាវនាវនិងផ្តាំផ្ញេីឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់គាំទ្រគ្រប់​មធ្យោ​បា​យ​លើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែ​ល្អ​ប្រសើ​រថែមទៀត ពិសេសការឧបត្ថម្ភគាំទ្រដល់ជនចាស់ជរា​ពិការភាពនៅតាមមូលដ្ឋានសហគមន៍ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ នៅក្នង​ក្រុង-ស្រុកនានានៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ជាពិសេសមនុស្សចាស់ជរាពិការមនុស្សចាស់ជរា មានជំងឺ និងគ្មានទីពឹង។​ អប់រំសីលធម៌ ទំនៀមទំលាប់ល្អ ដល់សិស្ស-និស្សិតឱ្យចេះគោរព​និង​ស្គាល់​គុណតម្លៃមនុស្សវ័យចាស់ លើកទឹកចិត្តចំពោះមនុស្សក្មេងឱ្យស្ម័គ្រចិត្តជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ​និងចំណេះដឹងគ្នាទៅវិញទៅមក។
ជាមួយគ្នានេះដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ គឹមយ៉ាន បាននាំអំណោយចែកជូនមនុស្សវ័យចាស់ ស្ថិតនៅក្រុងប៉ោយប៉ែតប្រជាពលចូលរួមក្នុងម្នាក់ៗទទួលបាន​អាវរងា ១ ភួយ ១​ ក្រម៉ា ១​ ប្រេងកូឡា ១​ តែ១កព្ចាប់​ស្កសរ ១គីឡូក្រាម​ អំបិល ១កព្ចាប់​ទឹកដោះគោ ១កប៉ុង​ ថវិកា២មុឺនរៀល។
នៅរសៀលថ្ងៃដដែលនេះដែរ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងក្រុមការងារបានចុះពិនិត្យសមិទ្ធិផលរីកចម្រេីននានានៃវិទ្យាល័យនិម្មិតនិងបានផ្តល់អំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូ​២៨នាក់ ម្នាក់ៗទទួលបានថវិកា២មុឺនរៀល និងផ្តល់ឧបការណ៍សម្រាប់លាងដៃ។
នៅល្ងាចថ្ងៃដដែលនេះផងដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ គឹមយ៉ាន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២១២នាក់​ ស្ថិតនៅក្រុងប៉ោយប៉ែតនិងបាននាំអំណោយចែកជូនក្នុងម្នាក់ៗទទួលបាន​អាវរងា ១ ភួយ ១​ ក្រម៉ា ១​ ប្រេងកូឡា ១​ តែ១កព្ចាប់​ស្កសរ ១គីឡូក្រាម​ អំបិល ១កព្ចាប់​ទឹកដោះគោ ១កប៉ុង​ អង្ករ២៥គីឡូក្រាម​ ទឹកត្រី​១យួរ​ ទឹកសុីអុីវ១យួរ​ មី១កេស​ និងថវិកា២មុឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button