ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធិធី​អបអរសាទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ​២០២២

(បន្ទាយមានជ័យ៖​​នាព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបន្ទាយមានជ័​យ បាន​ប្រារព្ធ​ពិ​ធី​អបអរ​សា​ទរខួបលើកទី១១១ ទិវានារី​អន្តរជាតិ ៨មីនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «សមភា​ព​យេនឌ័រថ្ងៃនេះ ដើម្បីចីរ​ភាពនា​ពេលអនាគត» ក្រោមអ​ធិបតីភាព លោកជំទាវ អគ្គមហាឧ​បាសិ​កាពុទ្ធ​សាសនរូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន​ ប្រធានសមាគម​នារី ដើម្បីកម្ពុជា និងការអភិវឌ្ឍន៍ លោ​ក​ជំទាវ នួម សោភ័ណ ស​មាជិកព្រឹទ្ធសភា មណ្ឌលខេត្តបន្ទា​យមានជ័យ ឯកឧត្តម ​ខេង ស៊ុម ប្រធា​ន​ក្រុមប្រឹក្សាខេត្ត ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះត្រូវបានប្រារ​ព្ធធ្វើ​ឡើង​នៅ​សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញរួមពី លោក លោ​កស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន កងម្លាំងគ្រប់ប្រភេទ​ជា​ស្រ្តីជាច្រើនរូបផងដែរ។

 

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យបានមានប្រសាសន៍ថា ប្រធានបទ​នៃពិធី​អបអរ​សា​ទរ​ខួបលើកទី១១១ ទិវានារីអន្តរ​ជាតិនៅឆ្នាំ២​០២២នេះគឺ សំដៅ​លើការលើ​កកម្ពស់​ និង​ចូលរួម​អនុវត្ត​កា​រប្ដេជ្ញា​ចិត្ត របស់រាជ​រដ្ឋាភិបាល​ក្នុងការអនុវត្ត​គោលន​យោបាយ ពង្រឹងសមភាពយេនឌ័រ ដែ​ល​បានចាត់ទុកស្ត្រីជា​ឆ្អឹងខ្នង នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​និងការបញ្ជ្រាបយេនឌ័រ ដែល​ជា​កិច្ច​កា​រអន្តរវិស័​យក្នុង​កា​រធានានូវ​ចីរភាព នៃសន្តិភាព​ និងកិច្ចអភិវឌ្ឍ​ដូចមាន​ការកំណត់​នៅក្នុង​យុទ្ធ​សាស្ត្រចតុ​កោណដំណាក់កាលទី៤ ដើម្បីកំ​ណើ​នការ​ងារសមធម៌ និងប្រសិទ្ធ​ភាពក្នុងការ​ក​សាង​មូលដ្ឋា​នឆ្ពោះ​ទៅស​ម្រេចក្ខុវិស័​យកម្ពុជានាឆ្នាំ២០៣​០ និងឆ្នាំ២០​៥០ ផែនការ​យុទ្ធសា​ស្ត្រ​អភិវឌ្ឍន៍​ជាតិឆ្នាំ២០១​៩២០​២៣ និង​គោល​ដៅអភិវឌ្ឍប្រ​កបដោយចីរភា​ពកម្ពុជាឆ្នាំ ២០៣០​ដោយ​មិនទុកនរ​ណាម្នាក់ឲ្យ​នៅ​ឯកោ។

 

ឯកឧត្តម ​អ៊ុំ រាត្រី បន្តថា គោលន​យោបាយ​ជាតិស្ដីពី​សមភាព​យេនឌ័រនៅកម្ពុជានេះ នឹងក្លាយជា​ក្រប​ខ័ណ្ឌគោល​នយោបាយដ៏​សំខាន់ និងជាផែ​នទីចង្អុល​ទិ​សក្នុង​ការលើក​កម្ពស់​សមភាពយេ​នឌ័រតា​មរយៈ ការបញ្ជ្រាប​យេនឌ័រ និងបង្កើនភា​ពអង់អាចដល់ស្ត្រីតា​មវិស័យ និងស្ថាប័ន ជំរុញ​កម្ពស់​សមភាព​យេនឌ័រជា​ពិសេសវប្បធ​ម៌អហិង្សាដែល​រាជរដ្ឋាភិបាល ​បាន​និងកំពុងគាំទ្រ ជំរុញ​ឲ្យ​មាន​ការចូលរួមពីគ្រប់ស្ថាប័ន រួមទាំ​ងបុរ​សទាំងស្ត្រី ដើម្បីវឌ្ឍនភា​ព​សង្គមឆ្ពោះ​ទៅលើក​កម្ពស់​សិទ្ធិ ស្ថាន​ភាព ជីវភា​ព ឋានៈ តួនាទីរប​ស់ស្ត្រីក៏ដូចជា​សុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ នឹងកា​ត់បន្ថយ​អំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះ​នានាដោយសន្តិវិធី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button