សង្កាត់ចំនួនពីររួមគ្នាធ្វើលូរំដោះទឹក នៅក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះគេបានសង្កេតឃើញ មន្ទីរសាធារណ:ការខេត្តបន្ទាយមានជ័យ និងមន្ទីរសាធារណ:ការក្រុងប៉ោយប៉ែត សហការជាមួយសង្កាត់ទាំងពីរ គឺសង្កាត់ប៉ោយប៉ែត នឹងសង្កាត់អូរជ្រៅ ដែលដឹកនាំដោយ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត នឹក លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ សង្កាត់ប៉ោយប៉ែត ឯខាងសង្កាត់អូរជ្រៅ លោក វ៉ា ជឹមណារ៉េត នឹងលោក គ្រុយ គឹមលន ចៅសង្កាត់រងទី ១ សង្កាត់អូរជ្រៅ បានចុះមកសិក្សាវាស់វែង ដើម្បីធ្វើលូប្រអប់រំដោះទឹកពីសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែតចាប់ពីផ្លូវខាងកើតវត្តត្រាចពី ០១៦ ទៅដល់ផ្លូវស្តង់តាងួនហើយបត់ស្ដាំឡើងទៅផ្លូវជាតិលេខ ៥ ដែលមានប្រវែង ២,៩៤១ ម៉ែត្រ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួររំលឹកដែលថា កន្លងទៅរាល់រដូវវស្សាធ្លាក់មកម្ដងៗ ទីក្រុងប៉ោយប៉ែតភាគច្រើនគឺរោងនឹងការលិចលង់ដោយទឹកជំនន់។ទឹកភ្លៀង ហើយក៏មានភូមិមួយចំនួន និងសង្កាត់មួយចំនួនបានរងនូវការលិចលង់ជាប្រចាំ ដោយសារតែទឹកហ៊ាហូរចេញពីប្រទេសថៃ ហើយបានបង្កឲ្យមានការលិច លង់ប្រចាំនៅតាមតំបន់មួយចំនួននៅក្នុងក្រុងប៉ោយប៉ែតផងដែរ។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា យើងពីមុនគឺពុំទាន់ធ្វើការដាក់លូរំដោះទឹកបានគ្រប់គ្រាន់នោះទេ។លោកបានបន្តទៀតថា ខណៈពេលនេះសង្កាត់ទាំងពីរគឺសង្កាត់ប៉ោយប៉ែត នឹងសង្កាត់អូរជ្រៅរួមទាំងមន្ត្រីផ្នែកជំនាញ នៃសាធារណការក្រុង និងខេត្តក៏បានកំណត់គោលដៅដូចបានរៀបរាប់ខាងលើ គឺត្រូវតែដាក់លូគ្រប់ទីកន្លែង ដើម្បីបញ្ជាទឹកជំនួនឲ្យបានទាន់ពេលវេលាពុំនោះទេជំនន់ទឹកភ្លៀងអាចនឹងធ្លាក់មកខ្លាំង។ហើយរឹតតែបង្កឲ្យភូមិប្រជាពលរដ្ឋរបស់យើងរងនូវការលេចលង់ជាមិនខាន ៕ ដោយ ៖ លោក ពៅ រី